Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

ហុងកុង​នឹង​ប្រកាស​អំពី​ការធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ​នេះ​ចំពេល​កំពុងមាន​ការតវ៉ា​ហិង្សា​និង​សង្គ្រាម​ពាណិជ្ជកម្ម​

ហុងកុង​រំពឹង​ប្រកាស​នៅ​ថ្ងៃ​សុក្រ (១៥ វិច្ឆិកា​) ថា​ខ្លួន​បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍ ចំពេល​មាន​ក្តីបារម្ភ​ថា សេដ្ឋកិច្ច​អាច​នឹង​ស្ថិតក្នុង​សភាព​អាក្រក់​ជាង​ការបារម្ភ​ទៅទៀត ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​រាប់​ខែ​បានដាក់​ទម្ងន់​យ៉ាង​ធ្ងន់​មកលើ​សេដ្ឋកិច្ច​។​ ​តួលេខ​បឋម​ក្នុង​ខែតុលា​បាន​បង្ហាញថា​សេដ្ឋកិច្ច​របស់​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​នេះ​បាន​ធ្លាក់ចុះ ៣,២ ភាគរយ​អំឡុង​ខែកក្កដា កញ្ញា​ពី​រយៈពេល​បី​ខែ​មុន​នោះ ពោលគឺ​ធ្លាក់ចុះ​ពីរ​ត្រីមាស​ជាប់ៗ​គ្នា និង តាម​និយមន័យ​បច្ចេកទេស​គឺ​ឈានដល់​វិបត្តិ​សេដ្ឋកិច្ច​ហើយ​។​ ​ដោយ​គ្មាន​សញ្ញា​ណាមួយ​នៃ​ការបញ្ចប់​ការតវ៉ា​ហិង្សា​ទាល់តែសោះ​នោះ ក្រុមអ្នកវិភាគ​និយាយថា​ការធ្លាក់ចុះ​នេះ​អាចមាន​រយៈពេល​យូរ​និង​ផុង​កាន់តែ​ជ្រៅ ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប​ត្រូវគេ​មើលឃើញថា​បន្ត​ធ្លាក់ចុះ​បន្ថែមទៀត​នៅ​ត្រីមាស​នេះ​និង​នៅ​ឆ្នាំក្រោយ​។​ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​និង​ពាណិជ្ជ​កម្មនេះ​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​រួចទៅហើយ​ពី​សង្គ្រាម​ពន្ធ​ដែល​អូសបន្លាយ​រវាង​វ៉ាស៊ីនតោន​និង​ប៉េកាំង ប៉ុន្តែ​ការធ្វើ​បាតុកម្មហិង្សា​កាន់តែខ្លាំង​ឡើង​ដែល​បាន​បន្ត​អស់​រយៈពេល​ជាង ៥ ខែ​មកនេះ​បានផ្តល់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​។​ ​លោក អៀ​រី​ស ប៉ាង សេដ្ឋវិទូ​ចិន​មកពី​ក្រុមហ៊ុន ING ដែល​រំពឹងថា​សេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ​ត្រឹម ២,២ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ និង ៥,៣ ភាគរយ​នៅ​ឆ្នាំ ២០២០ បាន​និយាយថា ​យើង​សន្ម​ត់​ថា​ការតវ៉ា​ដោយ​ហិង្សា​នឹង​បន្ត​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ ២០២០ ដរាបណា​រដ្ឋា​ភិ​បា​លហុ​ង​កុង​ធ្វើ​អ្វីមួយ​ពិសេស (​ដើម្បី​បញ្ចប់​ជម្លោះ​) ដែល​មើលទៅ​ហាក់ដូច​មិនអាច​ធ្វើបាន​នោះទេ​ ​។​ ​ការរំខាន​ដល់​ការដឹកជញ្ជូន​ញឹកញាប់ ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា និង​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាន​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​វិស័យ​លក់រាយ​និង​បន្លាច​អ្នកទេសចរ​ជាពិសេស​មកពី​ចិនដីគោក ដែល​រួមចំណែក​ប្រហែល ៨០ ភាគរយ​នៃ​អ្នកទេសចរ​ចំនួន ៦៥,១ លាន​នាក់​ដែល​មក​ទស្សនា​ទីក្រុង​នេះ​ក្នុង​ឆ្នាំ ២០១៨​។​ ​ការលក់​រាយ​នៅ​ខែសីហា​ជាប់​កំណត់ត្រា​អាក្រក់​បំផុត គឺ​ធ្លាក់ចុះ ២៣ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​ខែកញ្ញា​បាន​ធ្លាក់ចុះ [ ]

Related news

Latest News
Hashtags:   

ហុងកុង​នឹង​ប្រកាស​អំពី​ការធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​សុក្រ​នេះ​ចំពេល​កំពុងមាន​ការតវ៉ា​ហិង្សា​និង​សង្គ្រាម​ពាណិជ្ជកម្ម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources