Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៥​វិច្ឆិកា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​១២​នាក់​

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​២៤​ម៉ោង ដោយ​គិត​ចាប់ពី​រសៀល​ម៉ោង​២ ថ្ងៃទី​១៤ វិច្ឆិកា​រហូតដល់​ម៉ោង​២​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ១២ នាក់ (​ស្រី ៣​នាក់​)​។​ ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១៣​នាក់ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ គឺ​កើតឡើង​ដោយសារ​ហេតុការណ៍ ប៉ះទង្គិច​ចំនួន ៥​លើក​។​ ​ជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​, មិន​គោរព​សិទ្ធិ បត់​មិន ប្រកាន់​ស្តាំ​ជាដើម​។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប​ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​៕ ល​

Related news

Latest News
Hashtags:   

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៥​វិច្ឆិកា

 | 

បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​១២​នាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources