Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​នៅក្នុង​ករណី​លួច​កាច់ក​ម៉ូតូ​នៅ​ក្រុង​បាវិត​

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ជនសង្ស័យ​រូបនោះ បានធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​បន្ទប់​ផ្ទះជួល​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ យូ យន់ ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ភេទ​ប្រុស​មិន​ស្គាល់ឈ្មោះ​មិន​ស្គាល់​ទីលំនៅ មូលហេតុ​ជនសង្ស័យ​មិន​និយាយស្ដី​ធ្វើ​ឆ្គួ​ត បានធ្វើ​សកម្មភាព​កាច់ក​ម៉ូ​តួ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ កណ្ដាល 1A 8785 កម្មសិទ្ធិ​របស់​ឈ្មោះ​សុខ វិ​រៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ភូមិ​អូ​តា​គាំ​១ ឃុំ​ទួល​តា​ឯក ស្រុក​បាត់ដំបង ខេ​ត្ត្ត​បាត់ដំបង​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​

Related news

Latest News
Hashtags:   

ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់​នៅក្នុង​ករណី​លួច​កាច់ក​ម៉ូតូ​នៅ​ក្រុង​បាវិត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources