Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​វិទ្យុ វី​អូ​អេ អាច​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ​បាន​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័​ត៌​មានបាន​ឯកភាព​នៅក្នុង​ការអនុញ្ញាត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ឬ​វី​អូ​អេ (VOA) អាច​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឡើងវិញ​បាន​នៅក្នុង​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​សំឡេង​ស្ត្រី (១០២) ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងពីរ​ប​បំពេញបែបបទ និង​ធ្វើលិខិត​ស្នើសុំ​ជា​ផ្លូវការ​មក​ក្រសួង​ព័ត៌មាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌគតិយុត្តិ ដើម្បី​អាច​ផ្សព្វផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​បាន​។ ការឯកភាព​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក​លោក ប៉ា​ទ្រិ​ច មូ​ហ្វី​(Patrick Murphy) ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្រសួង​ព័​ត៌​មាន​។​ ​លោក​ឯកអគ្គរដ្ឋទូត​មូ​ហ្វី បានកត់សម្គាល់​ឃើញថា ការចុះបញ្ជី​ឡើងវិញ ក្នុងពេល​ថ្មីៗ​នេះ របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាម៉េរិក គឺជា​ជំហាន​សំខាន់​មួយ​ទៅមុខ ហើយ​លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​អាច​ស្តាប់ឮ​ការផ្សាយ​តាម​វិទ្យុ​ក្នុងស្រុក នូវ​កម្មវិធី​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក និង​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ដ៏​សំខាន់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ពី​វិទ្យុ​អាស៊ីសេរី​៕​សរន​

Related news

Latest News
Hashtags:   

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អនុញ្ញាត​ឲ្យ​វិទ្យុ

 | 

វី​អូ​អេ

 | 

អាច​ជួល​ម៉ោង​ផ្សាយ​ឡើងវិញ​បាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources