Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ទី​១៨​ខែវិច្ឆិកា ដើម្បី​បន្ត​សម័យ ប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤

ដោយៈ​សុផល / ភ្នំពេញៈ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ ​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួចមក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បានកំណត់​យក​ថ្ងៃ ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៤ ។​ ​របៀបវារៈ​ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​និង​ពិនិត្យ​មាន​ចំនួន​៥ គឺ​: ១-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញ បន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ២-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ សា​ធា រណ​រដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​ ៣-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២​ស្តីពី ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ចសម្របសម្រួល​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។​ ៤-​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អា ស៊ាន​ស្តីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ។​ [ ]

Related news

Latest News
Hashtags:   

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា

 | 

បានកំណត់​យក​ទី​១៨​ខែវិច្ឆិកា

 | 

ដើម្បី​បន្ត​សម័យ

 | 

ប្រជុំ​លើក​ទី​៤

 | 

ព្រឹទ្ធសភា

 | 

នីតិកាល​ទី​៤

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources