Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​

វ៉ៃ​គោ​/​ស្វាយរៀងៈ​មនុស្ស​៣​នាក់​បាន​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​ផ្ទុយគ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវ​លេខ​២១​ស្ថិតក្នុង​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១H ២៧១២ បើកបរ​ដោយ​ឈ្មោះ វិ ស៊ី​ណន់ ភេទ ប្រុស អាយុ ១៧ មុខរបរ សិស្ស រស់នៅ​ភូមិ ចំបក់​គុយ ឃុំ​កំពង់ចំឡង​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​បើកបរ​ពី​ត្បូង​ទៅ​ជើង​មិន​ពាក់មួក​សុវត្ថិភាព​អ្នកបើកបរ​រងរបួស​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់ ។ ​ម៉ូតូ​ទី​២​ម៉ាក​ហុងដា​សេ ១២៥ ពណ៌ ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CD ២៣២៦​បើកបរ​ដោយ​ឈ្មោះ ជុំ​សុ​វណ្ណា​រិ​ទ្ធិ ភេទ ប្រុស អាយុ ៤០ ឆ្នាំ​មុខរបរ​ជាង​ឡាន​រស់នៅ​ភូមិ​ស្វាយ​សង្កាត់​ចេក​ក្រុង​ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង ពាក់មួក​សុវត្ថិភាព រងរបួស​ស្រាល ម៉ូតូ​ខូចខាត​ធ្ងន់ ។​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ពុត សុ​ផា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ៕S/​

Related news

Latest News
Hashtags:   

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources