Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

ពលរដ្ឋ​ក្រីក្រ​ជាង​៥០​គ្រួសារ​ទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​,​លោកស្រី​អ៊ឹម​ថា​វី​អនុប្រធាន​សាខា​ខណ្ឌ​។​ព្រះ​តេ​ជ្ជ​គុណ​អនុគុណ​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់​,​លោក​អភិបាលរង​,​លោក​ចៅសង្កាត់​និង​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ស្ថិតនៅក្នុង​វត្ត​គោក​បញ្ជាន់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​លោក​ហែម​ដា​រិ​ទ្ធ​បាន​បញ្ជាក់ថា​៖​សកម្មភាព​អនុសាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​មាន​ទិសដៅ​តែមួយ គឺ​ការដោះស្រាយ​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ទុរគតជន​នានា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ឡើយ​។​ ​លោក​អភិបាលខណ្ឌ​បាន​ថ្លែង​ក្នុងឱកាស​នៅ​វត្ត​គោក​បញ្ជាន់​ក្នុង​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ​មកពី​សង្កា​ត​ចោមចៅ​ទី​១​និង​សង្កាត់​ចោមចៅ​ទី​២​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​លោក​អភិបាល​ថ្លែងបន្តថា​៖​ការចែក​អំណោយ​មនុស្ស​ធម៌​នៃ​អនុសាខា​កាកបាទក្រហម​នាពេលនេះ​មិនមែនជា​លើក​ទី​១​នោះទេ​។​ ​អំណោយ​ក៏​មិនមែនជា​លើកចុងក្រោយ​ដែរ​គឺ​នៅតែ​បន្ត​ចែកជូន​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ជានិច្ច​។​ថ្វីត្បិតតែ​នេះ​ជា​អំណោយ​បន្តិចបន្តួច​ក៏ពិតមែន​តែ​អំណោយ​នេះ​អាចជួយ​រំលែក​ទុក្ខលំបាក​របស់​បងប្អូន​បាន​មួយចំណែក​ផងដែរ​ហើយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវស្លាប់​ដោយសារ​គ្មាន​ស្បៀងអាហារ​នោះឡើយ​។​ស្ថានភាព​ជាក់ស្តែង​នៃ​អំណោយ​ដែល​ត្រូវ​ទទួលបាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២០​គីឡូក្រាម ទឹក​ស៊ីវ​អ៊ីវ​ទឹកត្រី​ទឹកដោះគោ​ខាប់ សម្ភារៈ​ផ្ទះបាយ​មួយឈុត មី ស្ករ តែ​និង​ថវិកា​៥​ម៉ឺន​រៀល​។​ ​គួរ​បញ្ជាក់ថា​៖​គោលដៅ​របស់​កាកបាទ​ក្រហម​កម្ពុជា បាន​បំពេញ​នូវ​បេសកម្ម​មនុស្សធម៌​ជាច្រើន ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​រួមមាន​ចាស់ជរា​ជន​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​ទុរគត ស្ត្រី​សម្រាលកូន កុមារ​គ​ថ្លង់​យុវជន​ញៀន​ថ្នាំ ជន ពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ។​ ​ជាពិសេស​បាន​អន្តរាគមន៍​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​បាន​កើតមាន​ក្នុងប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ដូចជា​គ្រោះ​អគ្គិភ័យ​ខ្យល់​កន្ត្រាក់​គ្រោះរាំងស្ងួត​បាក់​ច្រាំងទន្លេ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ស្របតាម​ទិស​ស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​បេសកកម្ម​កាកបាទក្រហម​កម្ពុជា​៕S/​

Related news

Latest News
Hashtags:   

ពលរដ្ឋ​ក្រីក្រ​ជាង​៥០​គ្រួសារ​ទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources