Wednesday 11 December 2019
Home      All news      Contact us      English
rasmeinews - 26 days ago

​រថយន្តបុក​គ្នា​១​គ្រឿង​ក្រឡាប់​១​គ្រឿង​ទៀត​បង្ក​ការឆាបឆេះ​

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​កុងតឺន័រ​បាន​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្ដាលឱ្យ​ក្រឡាប់​និង​ឆាបឆេះ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​ផ្លូវ​ម៉ុង​រិទ្ធី​ក្នុង​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​ ​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​TEECO​ប្រភេទ​ដឹក​ទូរ​កុងតឺន័រ​ធុន​ធំ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C2197​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​។​រថយន្តបុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A3128​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដោយ​មួយគ្រឿង​ក្រឡាប់​មួយគ្រឿង​ឆាបឆេះ តែ​មិនមាន​អ្នករងរបួស​នោះទេ​៕S/​

Related news

Latest News
Hashtags:   

​រថយន្តបុក​គ្នា​១​គ្រឿង​ក្រឡាប់​១​គ្រឿង​ទៀត​បង្ក​ការឆាបឆេះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources