Thursday 23 January 2020
Home      All news      Contact us      English
kbn - 1 month ago

ឯកអគ្គរដ្ឋទូតអាមេរិក៖ ខ្ញុំមានចិត្តរំភើបដោយឃើញការ បន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក W. Patrick Murphy បានបង្ហាញនូវចំណាប់អារម្មណ៍ រំភើបដោយឃើញ ការបន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ និងមុខរបរសម្រាប់ សិប្បករប្រពៃណីជំនាន់ក្រោយ ។ នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុក ទូតអាមេរិកប្រចាំកម្ពុជា ។ ជាផ្នែកមួយនៃដំណើរ ទស្សនកិច្ចទៅខេត្តសៀមរាប លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើល Artisans d’Angkors ដែលជាសហគ្រាសសង្គមមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយបានផ្តល់ការបណ្តុះបណ្តាល ដល់សិប្បកររាប់ពាន់នាក់។ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy សូមអរគុណច្រើនដល់ ប្រធានគ្រប់គ្រងនៃសហគ្រាសនេះ គឺលោក Pierre-Andre Romano និងសហការីរបស់លោក ដែលបាននាំលោកឯកអគ្គរដ្ឋទូត ដើរទស្សនាជុំវិញមជ្ឈមណ្ឌលនោះ ដើម្បីមើលរោងជាង របស់សិប្បករមូលដ្ឋាន និងស្នាដៃជារបស់សិល្បៈល្អៗជាច្រើន ដែលធ្វើដោយដៃ។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាពិតជាគំរូដ៏ល្អនៃសិល្បកម្ម និងទេព កោសល្យរបស់ខ្មែរមែន! ខ្ញុំមានចិត្តរំភើបដោយឃើញការ បន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ និងមុខរបរសម្រាប់សិប្បករ [ ] The post ឯកអគ្គរដ្ឋទូតអាមេរិក៖ ខ្ញុំមានចិត្តរំភើបដោយឃើញការ បន្តនៃបេតិកភណ្ឌសម័យអង្គរ សម្រាប់អ្នកទស្សនាថ្មីៗ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឯកអគ្គរដ្ឋទូតអាមេរិក៖

 | 

ខ្ញុំមានចិត្តរំភើបដោយឃើញការ

 | 

បន្តនៃបេតិកភណ្ឌសម័យអង្គរ

 | 

សម្រាប់អ្នកទស្សនាថ្មីៗ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources