Sunday 19 January 2020
Home      All news      Contact us      English
kbn - 1 month ago

មន្ត្រីក្រសួងសេដ្ឋកិច្ច បើករថយន្តចុះកំពង់ចម្លងស្អាងព្រែកតូច ជាន់ខ្លាំងពេក រថយន្តស្ទុះធ្លាក់ទឹកទន្លេប្រូង ស្លាប់យាយម្នាក់

ខេត្តកណ្ដាល ៖ បុរសជា មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានបើករថយន្តចុះកំពង់ចម្លងមិនប្រយ័ត្ន ដោយជាន់ហ្គាខ្លាំងពេក ធ្វើឲ្យរថយន្តស្ទុះផុតទូកដ បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកទន្លេប្រូង បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់ឈ្លក់ទឹកស្លាប់ និងមនុស្ស៣នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ចម្លងផ្សារស្អាងព្រែកតូច ស្ថិតភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង។ ជនរងគ្រោះដែលឈ្លក់ទឹកស្លាប់ក្នុងហេតុការណ៍នេះ មានឈ្មោះ កិច ទៀង ភេទស្រី អាយុ ៧១ ឆ្នាំ រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែក អ្នករបួស ទី១-ឈ្មោះម៉ា ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល (អ្នកបើកបររថយន្ត) ។ ទី២-ឈ្មោះពៀ អៀម ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង [ ] The post មន្ត្រីក្រសួងសេដ្ឋកិច្ច បើករថយន្តចុះកំពង់ចម្លងស្អាងព្រែកតូច ជាន់ខ្លាំងពេក រថយន្តស្ទុះធ្លាក់ទឹកទន្លេប្រូង ស្លាប់យាយម្នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

មន្ត្រីក្រសួងសេដ្ឋកិច្ច

 | 

បើករថយន្តចុះកំពង់ចម្លងស្អាងព្រែកតូច

 | 

ជាន់ខ្លាំងពេក

 | 

រថយន្តស្ទុះធ្លាក់ទឹកទន្លេប្រូង

 | 

ស្លាប់យាយម្នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources