Friday 24 January 2020
Home      All news      Contact us      English
rasmeinews - 2 month ago

បុរសពិការស្រវឹងស្រាដើរឆ្លងថ្នល់ មិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់ នៅស្រុករំដួល

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសពិការស្រវឹងស្រាម្នាក់បានរងរបួសធ្ងន់ខណៈដែលជនរងគ្រោះដើរឆ្លងថ្នល់មិនប្រយ័ត្នក៏ត្រូវម៉ូតូដែលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងបុកពេញទំហឹងតែម្តង។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នេះ ត្រង់ចំណុច លើផ្លូវជាតិលេខ ១៣ ស្ថិតនៅភូមិតាណែង ឃុំសង្កែស្រុក រំដួលខេត្តស្វាយរៀង។ សមត្ថកិច្ចបានឱ្យដឹងថាៈ អ្នកបើកបរម៉ូតូឈ្មោះ អី សាភ័ណ្ឌ ភេទប្រុសអាយុ ២៥ ឆ្នាំរស់នៅភូមិតាជោឃុំសង្កែស្រុរំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៣ ពាក់ផ្លាកលេខ ស្វាយរៀង 1D 4339 រងរបួសស្រាល ម៉ូតូខូចខាតស្រាល។ ចំណែក អ្នកថ្មើជើងឈ្មោះ គង់់ តារា ភេទប្រុសអាយុ 55 ឆ្នាំ រស់នៅភូមិម្រាក ឃុំស្វាយចេក ស្រុករំដួលខេត្ត ស្វាយរៀង (ពិការជើងខាងស្ដាំ)រង របួសធ្ងន់។ ប្រភពដដែលបានបន្តថាៈមូលហេតុ .អ្នកដេីរស្រវឹងស្រាដេីរឆ្លងថ្នល់មិនប្រយ័ត្ន។ បច្ចុប្បន្នអ្នករងរបួសបញ្ជូនមកមន្ទីរពេទ្យ បង្អែកសាមគ្គីរំដួល។ចំណែក មធ្យោបាយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កែដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕B/

Related news

Latest News
Hashtags:   

បុរសពិការស្រវឹងស្រាដើរឆ្លងថ្នល់

 | 

មិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់

 | 

នៅស្រុករំដួល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources