Friday 24 January 2020
Home      All news      Contact us      English
kbn - 1 month ago

នេះហើយទឹកចិត្តឪពុក! បុរសពោះម៉ាយម្នាក់ឲ្យភួយកូនស្រីដណ្តប់… ខ្លួនឯងដេករងារហូតដល់ស្លាប់

បរទេស ៖ នៅប្រទេសថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុបានចុះត្រជាក់ខ្លាំងរហូតដល់ធ្លាក់ព្រិល ធ្វើឲ្យពលរដ្ឋថៃ ត្រជាក់រឹងថ្គាម ។ ដោយឡែក បុរសពោះម៉ាយម្នាក់នេះ ដោយឲ្យភួយទៅកូនស្រីដណ្តប់ ព្រោះតែមិនចង់នាងរងា រីឯខ្លួនឯងវិញសុខចិត្តដេករងាឱបដៃញ័រញាក់ រហូតគាំងបេះដូងស្លាប់ គួរឲ្យសង្វេគ។ យោងតាមគេហទំព័រសារព័ត៌មាន Worldofbuzz ដែលចេញផ្សាយកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ថា បុរសដែលគាំងបេះដូងស្លាប់មានឈ្មោះ Prasarn Homthong អាយុ៣៨ឆ្នាំ រស់នៅក្នុងខេត្ត Bueng Kan ភាគឦសាន ប្រទេសថៃ និងជាបុរសពោះម៉ាយទទួលបន្ទុកចិញ្ចឹមបីបាច់កូនស្រី។ នៅយប់កើតហេតុ ជនរងគ្រោះបានឲ្យភួយដល់ទៅ៣ទៅកូនស្រីដណ្តប់ ដោយអាកាសធាតុចុះត្រជាក់ខ្លាំងដល់ថ្នាក់ធ្លាក់ព្រិល ចំណែកខ្លួនឯងវិញសុខចិត្តដេកលើកន្ទេលរងាឱបដៃ ដោយស្លៀកពាក់អាវដៃវែង និងខោជើងខ្លីប៉ុណ្ណោះ ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់ចោលកូនយ៉ាងអាណោចអាធ័មតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារតែរងនូវអាកាសធាតុត្រជាក់រងាខ្លាំងពេក ដែលរាងកាយមិនអាចទ្រាំទ្របាន។ បន្ទាប់មក បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំតាមប្រពៃណី៕ The post នេះហើយទឹកចិត្តឪពុក! បុរសពោះម៉ាយម្នាក់ឲ្យភួយកូនស្រីដណ្តប់… ខ្លួនឯងដេករងារហូតដល់ស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

នេះហើយទឹកចិត្តឪពុក

 | 

បុរសពោះម៉ាយម្នាក់ឲ្យភួយកូនស្រីដណ្តប់…

 | 

ខ្លួនឯងដេករងារហូតដល់ស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources