Friday 24 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

ប៉ូលិសមួយក្រុមចាប់ខ្លួនយុវជន​ម្នាក់ដោយមិនដឹងមូលហេតុ និង​គំរាមបំបិទសិទ្ធិសេរីភាពអ្នក​សារ​ព័ត៌មានកម្ពុជាផងដែរ

ដោយៈសាវរក្ស/ភ្នំពេញ ៖ ក្រោយបែកធ្លាយវីដេអូប៉ូលីសមួយក្រុមពាក់មួកសុវត្ថិភាពឃ្លុមជិត រួចចាប់វាយខ្នោះទៅលើបុរសម្នាក់ដោយមិនដឹងមូលហេតុ ឬ ករណីអ្វីទាល់តែសោះ បន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់មកសម្លុតគំរាមអ្នកសារព័ត៌មាន ដោយមិនឲ្យថតសកម្មភាពនោះជាដាច់ខាត និងគំរាមបំបិទសិទ្ធសេរីភាពសារព័ត៌មានកម្ពុជា ដែលកំពុងបំពេញការងាររបស់ខ្លួន។ ការថតសកម្មភាពផ្ទាល់ពេលចាប់ខ្លួនយុវជនម្នាក់ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុអ្វីទាល់សោះ និងមានសារព័ត៌មានបានចុះយកផ្ទាល់។ ស្រាប់តែ បន្ដិចក្រោយមកក៏មានប៉ូលីសជើងខ្លាំងម្នាក់ បានមកសម្លុតគំរាម ដោយមិនឲ្យអ្នក យកព័ត៌មានផ្ដិតយករូបភាព ថែមទាំងអះអាងសុំដីការតុលារមកចាប់ខ្លួនសារព័ត៌មាន ដែលកំពុងយកព័ត៌មានផ្ទាល់នេះទៀតផង។ គួរបញ្ជាក់ថា ប៉ូលីសជើងខ្លាំងរូបនេះចំពោះសកម្មភាពចុះមកក្នុងមូលដ្ឋាននេះ ដោយមិនមានការសហការជាមួយអាជ្ញាធរមូលដ្ឋាននោះទេ។ ពេលសួរអាជ្ញាធរមូលដ្ឋានក៏គាត់ឆ្លើយថា មិនបានប្រាប់ការនឹងដំណឹងអ្វីទាល់តែសោះ។ មានមតិមហាជន និងអ្នកសារព័ត៌មានជាច្រើន មិនពេញចិត្តទង្វើប៉ូលីសជើងខ្លាំងរូបនេះ ដែលពូកែអាងអំណាចមកសម្លុតគំរាមសារព័ត៌មាន ដែលបានបំពេញវិជ្ជាជីវៈជូនដល់ប្រមុខរាជរដ្ឋាភិបាល និងក៏ជាអំណាចទី៤ផងដែរ។ ពួកគាត់សំណើរសុំដល់ស្ថាប័នច្បាប់ មេត្ដាចាត់វិធានការចំពោះបុគ្គលជាប៉ូលីសរូបនេះ ទៅតាមផ្លូវច្បាប់ជាធរមាន​ផង៕B/

Related news

Latest News
Hashtags:   

ប៉ូលិសមួយក្រុមចាប់ខ្លួនយុវជន​ម្នាក់ដោយមិនដឹងមូលហេតុ

 | 

និង​គំរាមបំបិទសិទ្ធិសេរីភាពអ្នក​សារ​ព័ត៌មានកម្ពុជាផងដែរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources