Friday 24 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​រើស​សមាជិក​គណៈរដ្ឋមន្ត្រី​ជា​ស្ត្រី​ភាគច្រើន​

​សាន់​ណា ម៉ា​រី​ន នៃ​ប្រទេស​ហ្វាំង​ឡ​ង់ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្នុង​តំណែង​ក្មេង​ជា​គេ​បំផុត​នៅលើ​ពិភពលោក និង​បាន​ត្រៀម​ដឹកនាំ​ប្រទេស​ជាមួយ​នឹង​សមាជិក​គណៈ​រដ្ឋ​​មន្ត្រី​ភាគច្រើន​ជា​ស្ត្រី បន្ទាប់ពី​សភា​និង​ប្រធានាធិបតីហ្វាំង​ឡង់​អនុម័ត​បេក្ខភាព​របស់​ស្ត្រី​វ័យ​៣៤​ឆ្នាំ​នេះ​ជា​ប្រមុខ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អង្គារ​។​ ​ម៉ា​រី​ន បាន​ចូល​កាន់តំណែង​នៅ​ក្រុង​ហែល​ស៊ីន​ស្គី នៅ​ថ្ងៃ​ពុធ​ទី​១១​ធ្នូ ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​នៃ​ក្រុមចម្រុះ​៥​គណបក្ស ជាមួយ​ប្រធាន​គណបក្ស​៤​ទៀត​ដែល​សុទ្ធតែ​ជា​ស្ត្រី​ដោយ​​ប្រធាន​បក្ស​៣ មាន​វ័យ​ខ្ទង់​៣០​ឆ្នាំ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ​សភា​ដែល​មាន​២០០​កៅអី​បាន​អនុម័ត​បេក្ខភាព​របស់​ម៉ា​រី​ន ក្នុង​សម្លេងគាំទ្រ​៩៩​ទល់នឹង​៧០​ប្រឆាំង​។​ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​លោកស្រី​ម៉ា​រី​ន លោកស្រី កា​ទ្រី គុល​មូនី កាន់តែ​មាន​វ័យ​តិច គឺ​អាយុ​៣២​ឆ្នាំ ។​ ​ម៉ា​រី​ន កាលពី​អាណត្តិ​មុន​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​គមនាគមន៍​និង​ទូរគមនាគមន៍​។​ ​មេដឹកនាំ​រដ្ឋ​វ័យក្មេង​បំផុត​កាលពី​មុន គឺ​លោក អូ​ឡេ​ស្គី ហុន​ចា​រុក ដែល​ជា​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​នបច្ចុប្បន្ន ។​លោក​ត្រូវបាន​ប្រធានាធិបតី​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាយុ​៣៥​ឆ្នាំ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩​។​ ​នាយករដ្ឋមន្ត្រី​ម៉ា​រី​ន ថត​ជាមួយ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​មហាផ្ទៃ​និង​អប់រំ​របស់​លោកស្រី ​មុន​នេះ​ក្នុង​សប្តាហ៍​ដដែល លោកស្រី​ម៉ា​រី​ន បាន​និយាយថា​លោកស្រី​មិន​ដែល​គិត​អំពី​អាយុ​ឬ​ភេទ​របស់​លោកស្រី​ទេ តែ​«​គិត​អំពី​ហេតុផល​ដែល​ខ្ញុំ​ចូល​ក្នុង​នយោបាយ​និង​ការងារ​​ដែល​យើង​បាន​ទទួល​ទំនុកចិត្ត​ពី​ក្រុម​អ្នកបោះឆ្នោត​»​។​ ​ម៉ា​រី​ន ដែល​បាន​ធំ​ដឹងក្តី​ក្រោម​ការ​មើលថែ​ពី​ម្តាយ​និង​មិត្តស្រី​របស់​ម្តាយ​ខ្លួន បាន​និយាយថា​ប្រវត្តិ​គ្រួសារ​របស់​លោកស្រី​បាន​នាំអោយ​លោកស្រី​ផ្តល់​សារសំខាន់​លើ «​សមភាព​​ភាពត្រឹមត្រូវ​និង​សិទ្ធិមនុស្ស​»​។​ ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​ឆ្នាំ​២០១៥ ម៉ា​រី​ន បាន​និយាយថា​លោកស្រី​បាន​មាន​អារម្មណ៍​ថា​មិន​ត្រូវបាន​គេ​អើពើ​កាល​នៅ​ពី​ក្មេង​ដោយសារ​មិន​អាច​និយាយ​ដោយ​ចំហ​អំពី​ស្ថាន​​ភាព​គ្រួសារ​របស់​លោកស្រី​។​តែ​កុមារភាព​របស់​លោកស្រី​បាន​មាន​ឥទ្ធិពល​ខ្លាំង​លើ​អាទិភាព​នយោបាយ​របស់​លោកស្រី រួម​មាន​ការ​គាំពារ​ប្រព័ន្ធ​សុខុមាលភាព​របស់​ហ្វាំង​ឡ​ង់ និង​​សមភាព​។​ ​សូម​រំលឹក​ថា ម៉ា​រី​ន​ធ្លាប់​ធ្វើការ​ក្នុង​ហាង​ដុត​នំ កាលពី​នៅ​យុវតី និង​រក​ប្រាក់​ពី​ការដើរ​លក់​ទស្សនា​វ​ដ្តី​ក្នុងពេល​រៀន​នៅ​មធ្យមសិក្សា មុន​ពេល​ក្លាយ​ជា​សមាជិក​ទី​១​នៃ​គ្រួសារ​​របស់​លោកស្រី​ដែល​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​។​ ​លោកស្រី​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ទីក្រុង​មួយ​នៅ​ឆ្នាំ​២០១២ ត្រឹម​អាយុ​២៧​ឆ្នាំ​និង​បាន​ក្លាយ​ជា​សមាជិក​សភា​ហ្វាំង​ឡ​ង់​នៅ​ឆ្នាំ​២០១៥​។​ក្នុងឆ្នាំនេះ​លោកស្រី​បានក្លាយ​​ជា​រដ្ឋមន្ត្រី​គមនាគមន៍​និង​ទូរគមនាគមន៍ ក្រោម​រដ្ឋាភិបាល​របស់​លោក [ ]

Related news

Latest News
Hashtags:   

នាយករដ្ឋមន្ត្រី​វ័យក្មេង​បំផុត​រើស​សមាជិក​គណៈរដ្ឋមន្ត្រី​ជា​ស្ត្រី​ភាគច្រើន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources