Friday 24 January 2020
Home      All news      Contact us      English
kbn - 1 month ago

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសលែងខ្វល់ពីការព្យួរEBA

រាជធានីភ្នំពេញ៖ បន្ទាប់ពីគណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺពីថ្ងៃ១២ ខែវិច្ឆិកា ដល់១២ ខែធ្នូ ឆ្នាំ២០១៩ មក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលែងខ្វាយខ្វល់ ពីការផ្អាកប្រព័ន្ធ អនុគ្រោះពន្ធគ្រប់ប្រភេទ(EBA) ជាបណ្តោះអាសន្នពីកម្ពុជា របស់សហភាពអឺរ៉ុប នោះទៀតហើយ ។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។ សូមជម្រាបជូនថា កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍អឺរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍ជាលើកទី២ ដោយទុករយៈពេលមួយខែឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប ដែលបានលើកឡើងជុំវិញបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសនេះ។ តាមច្បាប់ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ ចុះថ្ងៃទី២៥ តុលា ២០១២ (ជំពូក៥) [ ] The post សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសលែងខ្វល់ពីការព្យួរEBA appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សម្ដេចនាយករដ្ឋមន្រ្តី

 | 

ប្រកាសលែងខ្វល់ពីការព្យួរEBA

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources