Friday 24 January 2020
Home      All news      Contact us      English
lookingtoday - 1 month ago

លោក បឹង គឹមតោផ្តាំផ្ញើដល់ កីឡាករ-កីឡាការិនី ឡើងភ្នំ ដែលទទួលបានជ័យលាភីហើយកុំភ្លេច បន្តហ្វឹកហាត់ថែមទៀត

ភ្នំពេញ៖ លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាផ្តាំផ្ញើដល់កីឡាករ-កីឡាការិនីថា អត្តពលិកដែលទទួលបានជ័យលាភីហើយ កុំភ្លេចហ្វឹកហាត់បន្តទៀត រីឯអ្នកដែលមិនទាន់ទទួលបានជ័យជម្នះ ត្រូវខិតខំហ្វឹកហាត់ទ្វេរដង ដើម្បីទទួលបានជ័យជម្នះ ក្នុងការប្រកួតគ្រប់កម្រិតជាពិសេស ការប្រកួតលើឆាកអន្តរជាតិនានា។ លោកបានបន្តថា ហើយសហព័ន្ធត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការទំនាក់ទំនាក់ទំនងជាមួយសហព័ន្ធអាស៊ី អន្តរជាតិ និងប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍ សម្រាប់សហព័ន្ធ។សហព័ន្ធដឹងហើយថា សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះកីឡាករ-កីឡារិនី លោកគ្រូ អ្នកគ្រូថ្នាក់ដឹកនាំសហព័ន្ធកីឡាឡើងភ្នំ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យ កីឡាករ-កីឡាការិនី ទទួលបានលទ្ធផលល្អក្នុងការប្រកួត ទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេស ការជំរុញ និងអភិវឌ្ឍកីឡាករ-កីឡាការិនីថ្នាលសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ ក៏ដូចជាបន្តវេណទៅខាងមុខបន្តទៀត៕ដោយ៖លី ភីលីព

Related news

Latest News
Hashtags:   

គឹមតោផ្តាំផ្ញើដល់

 | 

កីឡាករ

 | 

កីឡាការិនី

 | 

ឡើងភ្នំ

 | 

ដែលទទួលបានជ័យលាភីហើយកុំភ្លេច

 | 

បន្តហ្វឹកហាត់ថែមទៀត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources