Thursday 23 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថា​ នឹង​បញ្ចប់​ការ​ទៅពិនិត្យ​និង​ព្យាបាលខ្លួនឯង​នៅ​ខាងក្រៅ

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជាបានលើកឡើង​ថាស​ម្តេច​កំពុង​គិត​ខ្លួនឯង​ថា​នឹង​បញ្ចប់​ការទៅពិនិត្យ​និង​ព្យាបាល​ខ្លួនឯង​នៅ​ខាងក្រៅ ។ សម្តេច​អាច​នឹង​ប្រើប្រាស់​អ្នកឯកទេស​ខ្មែរ​តែម្តង​ព្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​កន្លែង​រៀបចំ​សម្រាប់​តាំងពី​ព្រះមហាក្សត្រតាំងពី​ឥស្សរជន​នានា ក៏​មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែរ នៅពេល​មន្ទីរពេទ្យ​នេះ​ធ្វើ​ទំនើបកម្ម​រួចរាល់ ។ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យា ល័យ​ឯកទេស​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១១​ខែធ្នូ ២០១៩ នេះ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្នកមាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​វៀតណាម នៅ​ថៃ នៅ​សាំង​ហ្កា​ពួរ ប៉ុន្តែ​នៅពេលដែលមន្ទីរពេទ្យ​(​កាល់ម៉ែត​)​នេះ​រៀបចំ​សព្វគ្រប់​ទៅជា​ពហុ​ឯកទេស ខ្ញុំ​កំពុង​គិត​ខ្លួនឯង​ថា​ខ្ញុំ​បញ្ចប់​ការ​ទៅពិនិត្យ និង​ព្យាបាល​ខ្លួនឯង​នៅ​ខាងក្រៅ(​ប្រទេស​)​។ ខ្ញុំ​ប្រើប្រាស់​អ្នកឯកទេស​ខ្មែរ​តែម្តងព្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែតមាន​កន្លែង​រៀបចំ​សម្រាប់​តាំងពី​ព្រះមហាក្សត្រតាំងពី​ឥស្សរជន​នានាក៏​មាននៅ​មន្ទីរពេទ្យកាល់ម៉ែត​ដែរ​»​។ ​គួរ​បញ្ជាក់ថា​ក្នុងពេល​ថ្មីៗ​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី​បានសម្រេច​បញ្ចេញ​ថវិការដ្ឋ​៣០​លាន​ដុល្លារ​និង​បាន​រៃអង្គាស​ថវិកា​សប្បុរស​ជន​ដើម្បី​សាងសង់​អគារនិង​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​គិត​ត្រឹម​ថ្ងៃទី​៦​ធ្នូ​ទឹកប្រាក់​សប្បុរសជន​រួមទាំង​ថវិការដ្ឋ​គឺ​សរុប​ជាង១០០​លានដុល្លារ​។ រាជ​រដ្ឋា​ភិបាល​មានបំណង​រៀបចំ​មន្ទីរពេទ្យ​កាល់ ម៉ែត​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ព​ហុប​ច្ចេកទេស​សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។មន្ទីរពេទ្យ​នេះ​កំពុង​សាងសង់​អគារ​ថ្មី​កម្ពស់​១៤ជាន់ (១២​ជាន់​លើដី​និង​២​ជាន់​ក្រោម​ដី​) ដោយ​នឹងត្រូវ​បំពាក់​សម្ភារ​ទំនើប​ទាំង​អគារ​ថ្មី​នេះ និង អគារ​ចាស់​។ សម្ដេច​បញ្ជាក់ថា​បន្ទប់​សង្គ្រោះបន្ទាន់​នឹងត្រូវ​ពង្រីក​ដល់​ទៅ​៣០​បន្ទប់ ។​ ​លើសពីនេះទៅទៀត​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់ទៀតថា​ប្រជាពលរដ្ឋ​ដែលមាន​បណ្ណ​ក្រីក្រ បណ្ណ​សមធម៌ និង បណ្ណ​បេឡា​ជាតិ​របបសន្តិសុខ​សង្គម​(​ប​សស​)​នឹង​ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​មិន​បង់ថ្លៃ​។​ដោយឡែក​អ្នកមាន​លទ្ធភាព​ត្រូវ​បង់ថ្លៃ​សម្រាប់​ការព្យាបាល ៕ ​

Related news

Latest News
Hashtags:   

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ថា​

 | 

នឹង​បញ្ចប់​ការ​ទៅពិនិត្យ​និង​ព្យាបាលខ្លួនឯង​នៅ​ខាងក្រៅ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources