Wednesday 22 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

អាយុ​ទើប​៩​ឆ្នាំ​រៀន​ចប់​ចេញពី​មហាវិទ្យាល័យ រៀន​ពូកែ​ពេក​ដល់​ថ្នាក់​សកល​វិទ្យាល័យ​មិន​ចង់​អោយ​ចេញ​

​ក្មេងប្រុស​បែ​ល​ហ្សិ​ច​អាយុ​៩​ឆ្នាំ​កំពុង​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ក្លាយ​ជា​និស្សិត​រៀប​ចប់​ពី​សកល​វិទ្យាល័យ​វ័យក្មេង​បំផុត​លើ​លោក ។​ ​លួ​រ៉ង់ ស៊ីម៉ុ​នស៍ (Laurent Simons )​បាន​បង្ក​ការចាប់អារម្មណ៍​ទូទាំង​សកលលោក​កាលពី​ខែ​មុន នៅពេល​វា​ត្រៀម​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខាង​វិស្វកម្ម​អគ្គិសនី នៅ​​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ក្រុង​អេន​ហូ​វិន នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ។​ ​តែ​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​ធ្នូ សកល​វិទ្យាល័យ​បាន​ប្រាប់​លួ​រ៉ង់​និង​ឪពុក​ម្តាយ​វា​ថា ផែនការ​បញ្ចប់​ការសិក្សា​មុន​ដំណាច់​ឆ្នាំ​មិន​អាច​ធ្វើបាន​ទេ ដោយ​ពិចារណា​លើ​ចំនួន​មុខវិជ្ជា​ប្រឡង​​ដែល​វា​ត្រូវ​បញ្ចប់​នៅ​មុន​ខួបកំណើត​របស់​វា​នៅ​ថ្ងៃ​២៦​ធ្នូ ទោះជា​យ៉ាងណា​សកល​វិទ្យាល័យ​បាន​និយាយថា​« លួ​រ៉ង់ ជា​ក្មេង​មាន​អំណោចផល​ខុសប្លែក​ពី​គេ ដោយ​ការសិក្សា​របស់​វា​​លឿន​មិន​ធ្លាប់​ដែល​ជួប​»​។​ ​និស្សិត​បែ​លហ្សិច​លួ​រ៉ង់ ស៊ីម៉ុ​នស៍ នៅ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ក្រុង​អេន​ហូ​វិន​ ​នៅពេល​ផែនការ​ដំបូង​ដើម្បី​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​នេះ​មិន​អាច​សំរេចបាន សកល​វិទ្យាល័យ​បាន​និយាយថា ខ្លួន​នៅតែ​ផ្តល់​ផែនការ​បញ្ចប់​លឿន​មួយ ដែល​ទំនងជា​នៅ​ចុង​​ការសិក្សា​របស់​វា​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​ទោះជា​យ៉ាងណា ឪពុក​ម្តាយ​របស់​លួ​រ៉ង់​មិន​ទទួលយក​សំណើ​របស់​សកល​វិទ្យាល័យ​និង​បាន​បញ្ឈប់​ការសិក្សា​របស់​លួ​រ៉ង់​ភ្លាម​។​ ​ឪពុក​របស់​លួ​រ៉ង់ បាន​ប្រាប់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​ថា​«​ត្រឹម​សប្តាហ៍​មុន​អ្វីៗ​នៅ​ល្អ តែ​ឥឡូវ​គេ​ពន្យារពេល​៦​ខែ​ទៀត​ទើប​អោយ​ចេញ​ពី​សកល​វិទ្យាល័យ​។​ពីមុន កាល​​បរិច្ឆេទ​បញ្ចប់​ការសិក្សា​មិន​ជា​បញ្ហា​សំរាប់​គ្រួសារ​ទេ តែ​វា​បាន​ក្លាយជា​បញ្ហា​នៅពេល​សកល​វិទ្យាល័យ​ប្រតិកម្ម​នឹង​ផែនការ​របស់​គ្រួសារ​ដើម្បី​នាំ​លួ​រ៉ង់​ទៅ​រៀន​នៅ​បរទេស​។​យើង​​ចង់​អោយ​លួ​រ៉ង់​បញ្ចប់​ថ្នាក់​បណ្ឌិត នៅ​សកល​វិទ្យាល័យ​ផ្សេង​»​។​ ​លោក​បាន​បន្តថា មាន​សកល​វិទ្យាល័យ​ជាច្រើន​ចង់បាន​ស៊ីម៉ុ​នស៍ទៅ​រៀន​នៅ​កន្លែង​របស់​គេ​…​គឺ​«​មាន​តំរូវការ​ខ្ពស់​ណាស់ ។​វា​ជា​អ្វីមួយ​ដែល​គ្រប់​គ្នា​ចង់បាន​»​។​ ​លួ​រ៉ង់ ដែល​ត្រូវបាន​ជំរុញ​ទឹកចិត្ត​ដោយ​អ្នក​ច្នៃប្រឌិត អាម៉េរិក​កាត់​ស៊ែ​ប៊ី លោក​នី​កូឡា តេស​ឡា បាន​និយាយថា ខ្លួន​គេ​ចង់​សិក្សា​ស្រាវជ្រាវ​សរីរាង្គ​សិប្បនិម្មិត និង​ទី​បំផុត​បង្កើត​​រាងកាយ​សិប្បនិម្មិត​ទាំងស្រុង​មួយ​នៅក្នុង​បន្ទប់ពិសោធន៍​របស់ខ្លួន​។​ ​បច្ចុប្បន្ន មនុស្ស​អាយុ​តិច​បំផុត​ដែល​ទទួល​សញ្ញាបត្រ​មហាវិទ្យាល័យ គឺ​ជនជាតិ​អាម៉េរិក ម៉ៃ​ឃើ​ល គៀនី ដែល​បាន​រៀន​ចប់​នៅ​ឆ្នាំ​១៩៩៤​នៅ​អាយុ​១០​ឆ្នាំ ៤​ខែ នេះ​បើ​តាម​ឯក​​សារ​របស់​គណៈកម្មកា​រ​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​Guinness Book of World [ ]

Related news

Latest News
Hashtags:   

អាយុ​ទើប​៩​ឆ្នាំ​រៀន​ចប់​ចេញពី​មហាវិទ្យាល័យ

 | 

រៀន​ពូកែ​ពេក​ដល់​ថ្នាក់​សកល​វិទ្យាល័យ​មិន​ចង់​អោយ​ចេញ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources