Saturday 25 January 2020
Home      All news      Contact us      English
rasmeinews - 2 month ago

ស្ត្រី​ម្នាក់​ស្លាប់​ដោយ​រថយន្តបុក​និង​កិន​ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ក្រុងព្រះសីហនុ​

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ស្ត្រី​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​ភ្លាម​,​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​កិន​ពីលើ​ខណៈ​ធ្វើ​ចរាចរណ៍​ស្រប​ទិស​គ្នា ក្នុង​ទីក្រុង​ព្រះសីហនុ​។​ករណីនេះ​កើតឡើង​នៅមុខ​ផ្ទះសំណាក់ មួយ​លើផ្លូវ​សេ​តេ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​កាលពី​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៩ ។​ ​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ក្រឡុក​បេតុង​និង​ម៉ូតូ បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ភាគី​ខាង​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ពីលើ​ស្លាប់​នៅនឹងកន្លែង​។ បង្កដោយ រថយន្ត​ក្រឡុក​បេតុង ១​គ្រឿង​ម៉ាក SANY ពណ៌​ស​ពាក់​ផ្លាកលេខ​ព្រះសីហនុ​5A0606​របស់​ក្រុមហ៊ុន ហុង​ហ្វូ​អ្នកបើកបរ​ឈ្មោះ​ខ្មៅ​ភេទ​ប្រុស​២៦​ឆ្នាំ​មុខរបរ​អ្នកបើកបរ​រថយន្ត​ស្នាក់នៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​មាន​ទិសដៅ​ពី​កើត​ឆ្ពោះទៅ​លិច​។​លុះដល់​ចំណុច​ខាងលើ​បាន​កៀរ​ម៉ូតូ​១​គ្រឿង​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាតចូល​ក្រោម​រថយន្ត កិន​ស្លាប់​តែម្តង ។ ​ប្រភព​ដដែល​បន្តថា​ជ​ន​រងគ្រោះ​ឈ្មោះ​លិ​ន​ណា​ម​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​(​ស្លាប់​)​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក TODAY ពណ៌ ឈាមជ្រូក គ្មាន​ផ្លាកលេខ ។ ករណីនេះ​នគរបាល​កំពុង​ចាត់វិធានការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕S/​

Related news

Latest News
Hashtags:   

ស្ត្រី​ម្នាក់​ស្លាប់​ដោយ​រថយន្តបុក​និង​កិន​ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ក្រុងព្រះសីហនុ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources