Sunday 26 January 2020
Home      All news      Contact us      English
kbn - 2 month ago

កាដូថ្លៃឆ្លងឆ្នាំសាកល ! កូនប្រុសយកខ្វែវកាប់ឪពុកប៊ិះក្ស័យ …

ខេត្តសៀមរាប ៖ ជនកំណាចម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារបុរសជាឪពុកបង្កើតគ្មានញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ ហូរឈាមកក្លាក់ ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ធ្វើការសង្គ្រោះជីវិត។ ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង២០នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងចំការ ព្រៃត្រាំឈ្នាង ចម្ងាយ៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ។ លោកវរសេនីយ៍ត្រី យួន ចោម អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានឱ្យដឹងថា ជនសង្ស័យឈ្មោះលេម ធូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរគោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានទាស់សម្តីជាមួយជនរងគ្រោះជាឪពុក ទើបឈានដល់យកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ លាំ លេម អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាឪពុក) ត្រូវចំក្បាលផ្នែកខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់។ ក្រោយកើតហេតុ ត្រូវក្រុមគ្រួសារបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ។ ចំណែកជនសង្ស័យបានរត់គេចខ្លួន ហើយត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍គោកដូង សហការជាមួយកម្លាំងប៉ុស្តិ៍ជប់តាត្រាវ ស្រុកអង្គរធំ តាមចាប់បាននៅចំណុចភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរជុំ នៅវេលាម៉ោង២១ [ ] The post កាដូថ្លៃឆ្លងឆ្នាំសាកល ! កូនប្រុសយកខ្វែវកាប់ឪពុកប៊ិះក្ស័យ … appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

កាដូថ្លៃឆ្លងឆ្នាំសាកល

 | 

កូនប្រុសយកខ្វែវកាប់ឪពុកប៊ិះក្ស័យ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources