Thursday 23 January 2020
Home      All news      Contact us      English
kbn - 1 month ago

(មានករណី)រថយន្តកុងទីន័របុករថយន្តលិចស៊ីសស្លាប់01នាក់ប្រុសរបួសធ្ងន់ ប្រុសស្រី ៣ នាក់ ស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ រថយន្តកុងទីន័របើករេចង្កូតបុករថយន្តលិចស៊ីសបណ្ដាលឲ្យស្លាប់បុរស០១ មាក់នៅកន្លែងកើតហេតុនឹងរបួសធ្ងន់ប្រុសស្រី ០៣ នាក់ ខណៈបើកបញ្ច្រាស់ទិសគ្នា។ ហេតុការនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ០៤ ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងលេីកំណាត់ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ១០២និង១០៣ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺរវាងរថយន្តម៉ាកលិចសុិសRX300ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2L-8495មកពីទិសខាងលិចទៅទិសខាងកេីត។ ប្រភពនៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៍មានយើងដឹងថាក្រោយពេលកើតហេតុគេបានឃើញរថយន្ត០១ផ្សេងទៀតម៉ាកហ្វុយសូពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ3E-4694កន្ទុយរុឺម៉កស្លាកលេខព្រះសីហនុ4A-2633ដឹកកុងទីន័រដែលបេីកបរបញ្ច្រាស់ទិសគ្នាមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តលិចស៊ីសពេញទំហឹងតែម្ដងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ដោយមិនទាន់ស្គាល់អត្តសញ្ញាណនាក់ស្លាប់នៅឡើយហើយ របួសធ្ងន់០៣នាក់ស្រី០២នាក់ប្រុស០១នាក់មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់គ្នា ត្រូវបានរថយន្តអង្គភាពការពារកោះឆ្នេប្រចាំការនៅពេជ្រនិលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សពយកទៅរក្សាទុករងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំពោះវត្ថុតាងរថយន្តទាំង02គ្រឿងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរងចាំដោះស្រាយតាមផ្លូវច្បាប់។ The post (មានករណី)រថយន្តកុងទីន័របុករថយន្តលិចស៊ីសស្លាប់01នាក់ប្រុសរបួសធ្ងន់ ប្រុសស្រី ៣ នាក់ ស្រុកភ្នំស្រួច appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

មានករណី

 | 

រថយន្តកុងទីន័របុករថយន្តលិចស៊ីសស្លាប់01នាក់ប្រុសរបួសធ្ងន់

 | 

ប្រុសស្រី

 | 

ស្រុកភ្នំស្រួច

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources