Saturday 25 January 2020
Home      All news      Contact us      English
kbn - 2 month ago

ស្រីស្អាតកំពូលល្បិច ! ប្រើសម្រស់បោកប្រុសល្ងង់ យកថយន្ដជាង១២គ្រឿង(មានវីដេអូ)

បរទេស៖ កាលពីម្សិលមិញនេះទូរទស្សន៏​ Amarin Tv​ បានចុះផ្សាយហេតុការណ៏កើតឡើងលើបុរសមួយក្រុមបានចូលទៅដាក់ពាក្យបណ្ដឹងនារីម្នាក់មានសម្រស់ស្រស់ស្អាតឈ្មោះប៊ុក អាយុ២២ឆ្នាំ រស់នៅខេត្តសុរិន ប្រទេសថៃ។ ប៉ូលីសខេត្តឈុនបុរី បានទទួលពាក្យបណ្ដឹងពីបទឆបោក ព្រោះនាងបានបោកបញ្ឆោតឲ្យពួកបុរសទាំងអស់នោះបង់រំលោះរថយន្ដPick Up ឲ្យនាង ដោយដាក់ឈ្មោះពួកគាត់ បន្ទាប់ពីពួកគេបានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមអ៊ីនធើណេតមួយប្រភេទ(Application) ដែល​ App​ នោះបានដាក់ឲ្យកំសាន្តក្នុងគោលបំណងស្វែងរកគូ។​ មិនត្រឹមតែប៉ុណ្ណឹងទេមានបុរសពីរនាក់ទៀតដែលមានឈ្មោះសុបរ័ន អាយុ២៨ឆ្នាំ និងលោកវិសាល អាយុ៣២ឆ្នាំ បានធ្វើការដាក់ពាក្យបណ្ដឹងពីបទដូចគ្នាលើ ដែលជួបហេតុការណ៏ដូចបុរសខាងលើបានរៀបរាប់ថា ពួកគាត់ត្រូវបានក៏ត្រូវនាងបោកប្រាស់ដូចគ្នា នាងបានបោកអ្នកស្រុកផានថង ខេត្តឈុនបុរី បានរថយន្ដចំនួន៧គ្រឿងមកហើយ ព្រមទាំងនៅអ្នករស់នៅក្នុងទីរួមខេត្តឈុនបុរី បានរថយន្ដរហូតដល់៥គ្រឿងទៀតផង។ ជំហានប៉ូលីសបានទទួលពាក្យបណ្ដឹងពីបុរសរងគ្រោះ ដើម្បីកំណត់ឯកសារ នឹងនាំយកទៅធ្វើការដោះស្រាយតាមនីតិវិធីនៃច្បាប់បន្តទៀត ៕ សូមប្រិយមិត្តអញ្ជើញទស្សនា ដូចខាងក្រោម៖ The post ស្រីស្អាតកំពូលល្បិច ! ប្រើសម្រស់បោកប្រុសល្ងង់ យកថយន្ដជាង១២គ្រឿង(មានវីដេអូ) appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ស្រីស្អាតកំពូលល្បិច

 | 

ប្រើសម្រស់បោកប្រុសល្ងង់

 | 

យកថយន្ដជាង១២គ្រឿង

 | 

មានវីដេអូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources