Friday 24 January 2020
Home      All news      Contact us      English
kbn - 1 month ago

ញាក់សាច់! កំពូលអ្នកសុំទានចេញទ្រីស្តី៣ចំណុច ចាក់ដោតអារម្មណ៍ល្បីរង្គើហ្វេសប៊ុក ប្រចាំចុងឆ្នាំ២០១៩ (មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល និងស៊ែរតៗគ្នា ឡើងរង្គើពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានឃើញវីដេអូឃ្លីបមួយ ដោយបុរសជាអ្នកសុំទានម្នាក់ចេញទ្រីស្តីចំនួន៣ចំណុច ហើយធ្វើការយកស្រាយយ៉ាងក្បោះក្បាយ ពោរពេញដោយអត្ថន័យចាក់ដោត ជាពិសេស បុរសរូបនេះចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាតជំនាញ។ ទ្រីស្តីទាំង៣ចំណុចរបស់កំពូលអ្នកសុំទាននោះ រួមមាន៖ ទី១- ឯករាជ្យនៃការគិត , ទី២- សណ្ដាប់ធ្នាប់ចិត្ត និងទី៣- វិន័យអារម្មណ៍។ ក្រោយពីបង្ហាញទ្រីស្តីទាំង៣ចំណុចខាងលើ និងបកស្រាយរួច បុរសអ្នកសុំទានរូបនោះ ចេះនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ តែយ៉ាងណា បុរសជាអ្នកសុំទាន រូបនោះបានបង្ហើយថា តាមពិតទៅលោក ជាអ្នករៀនសូត្របានជ្រៅជ្រះម្នាក់ មានជីវភាពធូរធា និងមានតួនាទីធំ ក្នុងក្រុមហ៊ុនដ៏ធំមួយ។ បុរសជាអ្នកសុំទាននោះ បានបញ្ជាក់ថា យ៉ាងខ្លីថា គាត់ធ្លាក់ខ្លួនជាអ្នកសុំទាននេះ មកពីគាត់មានជំងឺធ្លាក់ទឹកចិត្ត ហើយលោកសុខចិត្តធ្វើជាអ្នកសុំទានបែបនេះ ប្រសើរជាងធ្វើអត្តឃាតខ្លួន ហើយគាត់ដាក់ចិត្តដាក់កាយធ្វើជាអ្នកសុំទាន ក្នុងរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះ។ ឥឡូវនេះ មានរយៈពេល៤ឆ្នាំជាងហើយ ពោលគឺនៅតែ៤ខែទៀត គាត់នឹងត្រឡប់ទៅរកសភាពដើម ទៅធ្វើការងារវិញ រស់នៅជួបជុំក្រុមគ្រួសារក្នុងជីវភាពធូរធា។ ចង់ដឹងថា បុរសសុំទាននេះ យកស្រាយទ្រីស្តីខាងលើ និងនិយាយភាសាអង់គ្លេសល្អយ៉ាងណា សូមប្រិយមិត្តទស្សនាវីដេអូឃ្លីប ខាងក្រោយ៖ The post ញាក់សាច់! កំពូលអ្នកសុំទានចេញទ្រីស្តី៣ចំណុច ចាក់ដោតអារម្មណ៍ល្បីរង្គើហ្វេសប៊ុក ប្រចាំចុងឆ្នាំ២០១៩ (មានវីដេអូ) appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ញាក់សាច់

 | 

កំពូលអ្នកសុំទានចេញទ្រីស្តី៣ចំណុច

 | 

ចាក់ដោតអារម្មណ៍ល្បីរង្គើហ្វេសប៊ុក

 | 

ប្រចាំចុងឆ្នាំ២០១៩

 | 

មានវីដេអូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources