Tuesday 28 January 2020
Home      All news      Contact us      English
rasmeinews - 2 month ago

ត្រី​ធ្វើ​ប្រហុក​ផ្អក​ឡើង​មកដល់​ទន្លេ​កំពង់ចាម​តែ​បរិមាណ​នៃ​ការប្រមូល​ផល​ថយចុះ​

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​ផ្អក​ជា​អាហារ​ត្រៀម​ទុក​ប្រចាំឆ្នាំ​នោះបាន​ធ្វើចរាចរ​ពី​បឹង​ទន្លេសាប​ឡើង​មកដល់​ទន្លេមេគង្គ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​នា​ដើម​សប្តាហ៍​ទី​២ ខែធ្នូ​ឆ្នាំ​២០១៩​នេះ​។​បរិមាណ​នៃ​ការប្រមូល​ផល​បាន​ថយចុះ​និង​ទំហំ​ត្រី​ក៏មាន​លក្ខណ​:​តូច​ល្អិត​ជាង​រាល់​ឆ្នាំ​។​ ​ លោក​អ៊ុក​ណារិន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​ថា​នៅក្នុង​រដូវ​ត្រី​ប្រហុក​ផ្អក​នៃ​ខ្នើត​ដំបូង​នេះ​គឺ​ត្រី​បានមក​ទន្លេ​គ​ង្គ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម​ប្រមាណ​បី​ថ្ងៃ​មុននេះ​។​ប៉ុន្តែ​ត្រី​មិនសូវ​សម្បូរ​និង​មាន​លក្ខណ​:​រាង​តូច​ល្អិត​បន្តិច​តែបើ​បងប្អូន​ប្រញាប់​ចង់​ធ្វើ​ប្រហុក​ផ្អក​អាច​ធ្វើបាន​គ្រាន់តែ​ថ្លៃ​បន្តិច​គឺ​តម្លៃ​ចន្លោះ​ពី ៤.៥០០ ទៅ ៧.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។​ លោកនាយ​ខណ្ឌ​ជលផល​បានឱ្យដឹង​ទៀតថា​តាម​ការពិនិត្យ​ជាក់ស្តែង​ទំហំ​ត្រី​ត្រូវ​លើកដំបូង​បើ​ធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​គឺ​ថយចុះ​ប្រមាណ​២០​ភាគរយ​។​ប៉ុន្តែ​យើង​នៅ​អាច​វាយតម្លៃ​ឱ្យ​ច្បាស់លាស់​បានទេ​សូម​រង់ចាំ​នៅ​ខ្នើយ​ខែក្រោយ​ទៀត​គឺ​សូម​ប្រជាពលរដ្ឋ​កុំអាល​ប្រញាប់​ពេក​រង់ចាំ​ខ្នើត​បន្ត​។​ ​ លោក​ណារិន​បាន​បន្តថា​កត្តា​ដែល​បាន​បណ្តាលឱ្យ​ត្រី​ថយចុះ​នៅ​ឆ្នាំ​២០១៩​នេះ​ទំនងជា​បង្កឡើង​ដោយសារ​ទឹកទន្លេ​ឡើង​លឿន​ស្រក​លឿន​និង​ធំ​ជាង​ឆ្នាំទៅ​២០១៨​ធ្វើ​ត្រី​មិនអាច​ចូលទៅ​ដល់ទី​សុវត្ថិភាព​ពង​កូន​គឺ​រាគ​ពង​ចោល​។​មួយវិញទៀត​បណ្តាលមកពី​កត្តា​ប្រែប្រួល​អាកាសធាតុ​គឺ​ទឹក​ឡើង​ខ្ពស់​នៅ​ខាង​ទន្លេមេគង្គ​។​ប៉ុន្តែ​ទឹក​នៅ​ទន្លេបាសាក់​និង​នៅ​ទន្លេសាប​មាន​កម្ពស់​ទាប​គឺ​ខ្ពស់​នៅតែ​ទន្លេមេគង្គ​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​បណ្តាល​ត្រី​ពិបាក​បង្ក​កំណើត​។​ ​បុរស​អាយុ​៤៥​ឆ្នាំឈ្មោះ​សុះ​ម៉ាត់​ជា​អ្នកប្រមូល​ទិញ​ត្រី​តាម​ទូក​ម៉ាញ់​យកមក​លក់​បន្តបាន​ឱ្យដឹងថា​ជាទូទៅ​ត្រី​ឆ្នាំនេះ​ពិតជា​ថយចុះ​មែន​បើតាម​ពិនិត្យ​ជាក់ស្តែង​ទូក​ម៉ាញ់​លើ​ឡើង​ម្តងៗ​នោះ​គឺ​មួយ​ម៉ាញ​ប្រហែល​ពី ២០ ទៅ ១០០ គីឡូក្រាម​។ ខុសពី​ឆ្នាំមុន​ក្នុង​មួយ​ម៉ាញ​លើក​ម្តង​ពី ៥០ ទៅ ១៥០ គីឡូក្រាម​។​ បុរស​ជា​អ្នកប្រមូល​ត្រី​មក​លក់​បន្ត​នៅ​កំពង់​ទឹកមុខ​វត្ត​ជ្រោយ​ថ្ម​ជាមួយ​ភរិយា​ដែលមាន​ទីលំនៅ​ភូមិ​ជី​រោទ៍​ទី​១​ឃុំ​ជី​រោទ៍​ទី​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ទៀតថា​ម្យ៉ាងទៀត​ទំហំ​ត្រី​ឆ្នាំ​២០១៩​នេះ​មាន​លក្ខណ​:​តូច​ជា​ប្រភេទ​ត្រី​រៀល​ដូចគ្នា លាយ​ត្រី​រៀល​តុ​ប​មួយៗ គឺ​មួយ​គីឡូក្រាម​មាន​ចំនួន​ត្រី​ពី ៣០០ ទៅ ៤០០​ក្បាល​។ ឯ​ឆ្នាំមុន​មួយ​គីឡូក្រាម​ដូចគ្នា​មាន​ចំនួន​ត្រី​ពី ២០០ ទៅ ៣០០ ក្បាល​។​ គ្រួសារ​ខ្មែរ​អី​ស្លាម​រូបនេះ​បាន​បន្តថា​បង្ហាញ​ពី​ការ​ត្រី​ថយចុះ​ដែរ​គឺ​ប្រមូល​ទិញ​ពី​ទូក​ម៉ាញ់​មួយ​លើក​បាន​ពី ៦០ ទៅ ១០០ គីឡូក្រាម ប៉ុណ្ណោះ​។ តែ​ឆ្នាំមុន​ប្រមូល​ទិញ​មួយ​លើក​ដូចគ្នា​បាន​ពី ១០០ ទៅ ១.០០០ គីឡូក្រាម​៕S/​

Related news

Latest News
Hashtags:   

ត្រី​ធ្វើ​ប្រហុក​ផ្អក​ឡើង​មកដល់​ទន្លេ​កំពង់ចាម​តែ​បរិមាណ​នៃ​ការប្រមូល​ផល​ថយចុះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources