Sunday 26 January 2020
Home      All news      Contact us      English
rasmeinews - 2 month ago

​អាជីវករ​លក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​អាជ្ញាធរ​សម្រេច​ដកហូត​សម្ភារ​មក​រក្សាទុក​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ក្រោយពី​ទទួលបាន​ការណែនាំ​ពី​លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ឫស្សីកែវ​តំណាង​លោក​ជា​ពិសី​អភិបាលខណ្ឌ​សាលាសង្កាត់​ទួល​សង្កែ​ទី​១​ចុះ​ឃាត់​សម្ភារៈ​មួយចំនួន​ដែល​ក្រុមអាជីវករ​ដាក់លក់​រំ​លោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ​ដែល​បណ្ដាលឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​របៀបរៀបរយ​តាម​ដងផ្លូវ​មួយចំនួន​។​ ​ក្នុង​យុទ្ធនា​ការរំដោះ​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​រហើយ​ឈានដល់​ការ​ដកហូតយក​សម្ភារ​ផ្សេងៗ​ពី​ក្រុមអាជីវករ​មក​រក្សាទុក​របស់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​សង្កាត់​ទួល​សង្កែ​ទី​១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៦២R​។​ពិសេស​ជុំវិញ​បរិវេណ​ផ្សារ​សាំ​ហាន់​(​ផ្សារ​ធំ​ទួល​សង្កែ​)​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។​ ​លោក​ចាន់​សា​រុំ​ប្រធាន​សណ្ដាប់ធ្នាប់​សង្កាត់​ទួល​សង្កែ​ទី​១​បានឱ្យដឹងថា​មុន​សម្រេច​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ដើម្បី​រក្សា​របៀបរៀបរយ​សំខាន់​ការរក្សា​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​ឱ្យនៅ​ដូច​សភាព​ដើម​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦២R​នេះ​។​គឺ​អាជ្ញាធរ​សង្កាត់​បាន​ជូនដំណឹង​ដល់​បង​-​ប្អូន​ក្រុមអាជីវករ​ជា​បន្តបន្ទាប់ និង​រយៈពេល​៣​ខែ​មកហើយ តែ​មិន​ព្រមស្ដាប់ ទើប​ឈានដល់​ការ​ដកហូតយក​សម្ភារ​ផ្សេងៗ មក​រក្សាទុក​។​ ​ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​ឫ​បាត់បង់​ឡើយ​បន្ទាប់ពី​មានការ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​លោក​ប្រាជ្ញ​សីហា​អភិបាលរងខណ្ឌ​ឫស្សីកែវ​តំណាង​លោក​ជា​ពិសី​អភិបាលខណ្ឌ​(​ក្នុង​យុទ្ធនា​ការរំដោះ​ចំណី​ចិញ្ចើមផ្លូវ​)​ដែលជា​ផែន​ការរួម​ដាក់ចេញ​ដោយ​សាលា​រាជធានី​ភ្នំពេញ​៕S/​

Related news

Latest News
Hashtags:   

​អាជីវករ​លក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​អាជ្ញាធរ​សម្រេច​ដកហូត​សម្ភារ​មក​រក្សាទុក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources