Wednesday 22 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

​ក្រុមហ៊ុន​មី​នី​បៀ​បង្កើន​ទុនវិនិ យោគ​រហូតដល់​៤០០ លាន​ដុល្លារ​អាមេរិក​និង​ផលិត​មុខទំនិញ​ថ្មី​ដាក់​ស្លាក Made in Cambodia

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន មី​នី​បៀ មី​ត​សុ​មី (Minebea Mitsumi) របស់​ប្រទេស​ជប៉ុន​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ក្រុមហ៊ុន​និង​បង្កើន​ទុនវិនិយោគ​ឲ្យ​ឡើងដល់ ៤០០លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ខាងមុខនិងផលិត​នូវ​ផលិតផល​ថ្មី​គឺ​ឧបករណ៍​សម្រាប់ល្បែង​កម្សាន្ត​របស់​ក្មេង​ដោយ​ដាក់​ស្លាក Made in Cambodia ។​ ​លោក យូ​ស៊ី​ហ៊ី​ដ​សា កៃ​ណូ​ម៉ា (Yoshihisa Kainuma)​បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ជំនួប​សវនាកា​រ​កាលពី​រសៀល​ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​ ​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​នៅក្នុង​ជំនួប​នោះ​លោកកៃ​នូ​ម៉ាបាន​គោរពរាយការណ៍​ជូន​សម្ដេច​តេ​ជោ​ថា​នៅ​ឆ្នាំ​២០១៨​កន្លងមក​ក្រុមហ៊ុន​របស់លោក​បានដាក់​ទុនវិនិយោគ​នៅ​កម្ពុ​ជាមាន​ចំនួន​ទឹកប្រាក់​ប្រមាណ​៣៧២​លាន​ដុល្លារសហរដ្ឋ​អា​មេ​រិច​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​នឹង​រីក​ឡើងទៅ​រហូតដល់​៤០០​លាន​ដុល្លារ​អាមេរិក​។ ទន្ទឹមនឹងនេះ​ក្រៅពី​ការផលិត​ម៉ូ​ទ័​រហើយ​ក្រុមហ៊ុន​ទើប​ទទួលបានការ​អនុញ្ញាតឱ្យ​ផលិត​ឧបករណ៍​សម្រាប់​ល្បែង​កម្សាន្ត​របស់​ក្មេង​ទៀត​ដែល​ផលិតផល​នេះ​គឺ​នឹង​បិត​ស្លា​កថា Made in Cambodia មានន័យថា​ផលិត នៅ​កម្ពុជា​ហើយ​ផលិតផល​នេះ​គឺ​នាំ​ចេញទៅ​ទូទាំង​ពិភពលោក​និង​ក្រុមហ៊ុន​មានកម្ម​ករ​ចំនួន​៧​ពាន់​នាក់​ហើយ​ហើយ​ដែល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះកម្មករ​នឹង​ឈានឡើង​រហូតដល់​២​ម៉ឺន​នាក់​សម្រាប់​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​របស់លោក​ហើយ​កម្មករ​ទាំង​នោះបាន​មកពី​ខេត្ត​ចំនួន១០​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។​ ​លោក​បន្តថា​ក្រៅពី​ការផលិត​ឧបករណ៍​សម្រាប់​ល្បែង​កំសាន្ត​នេះ​ក៏មាន​ការផលិត​ភ្លើង​ឆ្លាត​ផងដែរ​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ក្រុមហ៊ុនលោក​បានធ្វើ​ការផលិត​អំពូល​ភ្លើង​ឆ្លាត​ហើយ​បាន​ផ្គត់ផ្គង់​បំពាក់​នៅ​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​សៀមរាប​បាន​ចំនួន​៦,៨៩២​គ្រឿង​ហើយ​ហើយ​នៅក្រៅ​ប្រទេសក៏មាន​បំពាក់​ផងដែរ​ដោយ​ផលិត ផល​នៅ​កម្ពុជា​នេះ​បាន​បំពាក់​នៅ​ប្រទេស​ជប៉ុន​បាន​ប្រមាណ​២​ម៉ឺន​អំពូល​ហើយ​។​នៅ ពេល​ដ៏​ខ្លី​ខាងមុខនេះ​ទៀត​នឹង​បំពាក់ប្រមាណ​ ២​ ម៉ឺន​អំពូល​ទៀត​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ផងដែរ។ភ្លើង​វៃឆ្លាត​នេះ​គឺ​មានគុណ​ភាពល្អ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​ច្រើន​ជួយ​ដល់​បរិស្ថាន​ផង​ហើយ​និង​បំភ្លឺ​ភ្លើង​តាមផ្លូវ​សាធារណៈ​ឲ្យ​មាន​ភាព​ភ្លឺ​ស្មើ គ្នា​ទាំងស្រុង​តែម្ដង ​។ក្នុងន័យនេះ​លោក​កៃ​នូ​ម៉ា​បាន​គោរព​សុំ​ការគាំទ្រ​ពីស​ម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ធ្វើយ៉ាងណា​ជួយ​គាំទ្រ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ដែល​អាចជួយ​ដល់​បរិស្ថាន​ផង​ជួយ​ដល់​ការ​សំចៃ​ការប្រើប្រាស់​ប្រេង​និង​អគ្គិសនី​ផង​ដោយការប្រើប្រាស់​ភ្លើង​ឆ្លាត​នៅ​កម្ពុជា​ជាពិសេស​នៅតាម​ខេត្ត​ធំៗ​ដូចជា​ខេត្ត​ព្រះសីហនុនិង​ខេត្ត​ដទៃទៀត​។​ ​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​ហ៊ុនសែន បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​មី​នី​បៀរ​ដែលមាន​ការរីក​ធំធាត់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ។ កាលដើមឡើយ​សម្ដេច​តេ​ជោ​ធ្លាប់មាន​ប្រសាសន៍ថា​មិន​ថា​ក្រុមហ៊ុន​តូច​ក្រុមហ៊ុន​ធំ​ទេ​ឱ្យតែ​មកដល់​កម្ពុជា​គឺ​ដល់​មុន​គឺ​ទទួល​មុន​ក្នុងន័យនេះ​កាលដើមឡើយ​ក្រុមហ៊ុន​មី​នី​បៀ​គឺជា​ក្រុមហ៊ុន​តូច​មួយ​តែ​ពេលនេះ​ក្រុមហ៊ុន​មី​នី​ប៊ៀ​គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ​ដែលមាន​កម្មករ​រហូត​ដល់​៧​ពាន់​នាក់​និង​ឈាន​រហូតដល់២ម៉ឺននាក់​ហើយក៏​កំពុងតែ​ផលិត​នូវ​ផលិតផល​ដែលមាន​បច្ចេកវិទ្យា​ទំនើបៗ​ផងដែរ។ជាងនេះទៀត​ការវិនិយោគ​បច្ចេកវិទ្យា​ក៏ដូចជា​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​កម្មករ​កម្មការិនី​កម្មការិនី​គឺ​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​លំដាប់​ទី​១ ។​ ​ពាក់ព័ន្ធ​ទៅនឹង​ការពិនិត្យ​ឧបករណ៍​ល្បែង​កំសាន្ត​ដែល​បិទ​ស្លា​កថា​ផលិត​នៅ​កម្ពុជា​សម្ដេ ច​បាន​មានប្រសាសន៍ថា​នេះ​ជា​មោទនភាព​ណាស់​ដែល​កម្ពុជា​យើង​បាន​ឈានដល់​ការផលិត​ឧបករណ៍​ហើយ​ដាក់ឈ្មោះថា​ផលិត​នៅ​កម្ពុជា​ហើយ​នាំចេញ​ទៅប្រើ​ប្រាស់​នៅ​ស្រុក​ក្រៅ។​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពូល​ឆ្លាត​សម្ដេចតេ​ជោ​បាន​មានប្រសាសន៍ថា​វា​ជា​សំណាង​ណា ស់​ដែល​រោងចក្រ​នាំមក​នូវ​ការផលិត​អំពូល​វៃឆ្លាត​នៅ​កម្ពុជា​ហើយ​កំពុងតែ​ប្រើប្រាស់​អំពូល​នេះ​នៅ​ខេត្ត​មួយចំនួន​ហើយ​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​សៀមរាប​។​សម្ដេច​តេ​ជោ​ក៏ បាន​មានប្រសាសន៍​ផងដែរ​ពាក់ព័ន្ធ​នឹង​អំពូល​នេះ​កម្ពុជា​គឺមាន​ប៉ូល​សេដ្ឋកិច្ច​បីគឺ​ប៉ូល​ភ្នំពេញ [ ]

Related news

Latest News
Hashtags:   

​ក្រុមហ៊ុន​មី​នី​បៀ​បង្កើន​ទុនវិនិ

 | 

យោគ​រហូតដល់​៤០០

 | 

លាន​ដុល្លារ​អាមេរិក​និង​ផលិត​មុខទំនិញ​ថ្មី​ដាក់​ស្លាក

 | 

Cambodia

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources