Friday 24 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

​ស្រូវ​បី​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​៩​ខ្វះ​ទឹក​កំពុង​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ធនធានទឹក​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បញ្ចេញ​ប្រេង​និង​ម៉ាស៊ីនបូមទឹក​គ្រប់​ខ្នាត​ចេញ​ធ្វើ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​កំពុង​ខ្វះ​ទឹក​ចំនួន​ប្រមាណ​ជា​បី​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​ចំនួន​៩​។​ ​ លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​ថា​ដំណាំ​ស្រូវវស្សា​(​ស្រូវធ្ងន់​)​និង​ស្រូវប្រាំង​ចាប់ផ្តើម​ខ្វះ​ទឹក​កំពុង​កើតមាន​នៅក្នុង​ខេត្ត​ចំនួន​៩​មាន​ចំនួន​ប្រមាណ​ជា​បី​ម៉ឺន​ហិកតា​ដែល​ក្រសួង​កំពុង​ជួយ​ធ្វើ​អន្តរាគមន៍​តាមរយៈ​ការផ្តល់​ប្រេង​ដល់​ប្រជាពលរដ្ឋ​និង​ម៉ាស៊ីនបូមទឹក​នៅតាម​បណ្តា​មន្ទីរ​និង​ស្ថានីយ​បូមទឹក​សម្តេច​ហ៊ុនសែន​។​ ​ អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ដំណាំ​ស្រូវវស្សា​និង​ស្រូវប្រាំង​លើក​ទី​១​ដែល​ប៉ះពាល់​ពី​ការខ្វះ​ទឹក​នេះ​មាននៅ​ក្នុង​ខេត្តព្រៃវែង កណ្តាល កំពត កំពង់ចាម ក្រចេះ កំពង់ឆ្នាំង ត្បូងឃ្មុំ​បន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​។​នៅក្នុង​ចំណោម​ស្រូវ​ជាង​បី​ម៉ឺន​ហិកតា​នេះ​ភាគច្រើន​ជា​ស្រូវប្រាំង​លើក​ទី​១​ដែល​មកដល់ពេលនេះ​(១១​ធ្នូ​)​សង្គ្រោះបាន​ជាង​១​ម៉ឺន​ហិកតា​ហើយ​និង​កំពុង​បនត​ជួយ​យ៉ាងសកម្ម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​។​ ​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​ដំណាំ​ស្រូវវស្សា​មិន​ចោទ​បញ្ហា​ទឹក​សម្រាប់​អន្តរាគមន៍​ទេ​តែ​សម្រាប់​ស្រូវប្រាំង​ដែល​កសិករ​បានធ្វើ​លើស​ផែនការ​និង​នៅតាម​ប្រព័ន្ធ​ឆ្ងាយ​ពី​ប្រភពទឹក​អាច​លំបាក​។​ទោះជា​យ៉ាងណា​ក្រសួង​និង​អាជ្ញាធរ​ប្រឹង​ជួយ​ធ្វើ​អន្តរាគមន៍​និង​អប់រំ​មិនឱ្យ​មាន​ធ្វើ​លើក​ទី​២​កន្លែង​ដែលមាន​នៅសល់​ទឹក​ឱ្យ​រក្សាទុក​សម្រាប់តែ​ការប្រើប្រាស់​និង​ដាំ​ដំណាំ​រួមផ្សំ​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការថែរក្សា​ទឹក​ទុក​។​ ​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹង​ផងដែរ​ថា​មធ្យោបាយ​សម្រាប់​ជួយ​ធ្វើ​អន្តរាគមន៍​ដូចជា​ប្រេង​និង​ម៉ាស៊ីនបូមទឹក​ក្រសួង​មាន​មិន​ខ្វះ​ទឹក​ទេ​។​ម៉ាស៊ីនបូមទឹក​ទុយោ​បី​តឹក​មាន​ជាង​២០០​គ្រឿង​និង​ស្ថានីយ៍​បូមទឹក​សម្តេច​ហ៊ុនសែន​មាន​ចំនួន​ជាង​៥០​ស្ថានីយ​និង​នៅមាន​ម៉ាស៊ីន​តូចៗ​រាប់សិប​គ្រឿង​តាម​មន្ទីរ​ធនធានទឹក នានា​៕S/ ​

Related news

Latest News
Hashtags:   

​ស្រូវ​បី​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​៩​ខ្វះ​ទឹក​កំពុង​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ធនធានទឹក​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources