Friday 24 January 2020
Home      All news      Contact us      English
rasmeinews - 1 month ago

​ប្លែក​មែន​!​ចងក​សម្លាប់ខ្លួន​លើ​ដើម​ដូង

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ជា​កម្មករសំណង់​បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ដោយ​ចងក​លើ​ដើម​ដូង​។​អ្នកស្រុក​និយាយថា​ជនរងគ្រោះ​បានសម្រេច​ចិត្ត​ឡើងលើ​ដើម​ដូង​ចងក​កម្ពស់​ប្រមាណ​ជិត​ប្រាំ​ម៉ែត្រ​ឯណោះ​។​ប្រការនេះ​បាន​សម្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការធ្វើ​កោសល្យ​វិ​ច្ច​យ័​ផងដែរ​។​ករណី​ដ៏​កម្រ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ក្រោយ​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ថិតនៅ​ក្រុមទី​៤ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​។​ ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កា​ត​លេខ​២ ក្រុងព្រះសីហនុ​បាន​ប្រាប់ថា​ជន​អត្តឃាត​មានឈ្មោះ ឃុន បាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​អូរ​ស្វាយ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រា​ទ​ខេត្តឧត្ដរមានជ័យ​។​ប្រពន្ធ​ឈ្មោះ​កា​រ៉ានី​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ការដ្ឋាន​សំណង់​ស្ថិតនៅ​ក្រុមទី​១២​ភូមិ​២​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​។​ ​ ប្រភព​ដដែល​បន្តថា​មិនទាន់​ដឹង​ពី​មូលហេតុ​ក្នុងការ​សម្លាប់ខ្លួន​នោះទេ​ដោយ​គ្រាន់តែ​សង្ស័យថា​ជា​ជម្លោះ​ក្នុង​ក្រុមគ្រួសារ​។​សព​នៅ​កន្លែងកើតហេតុ​រង់ចាំ​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​៕S/​

Related news

Latest News
Hashtags:   

​ប្លែក​មែន​

 | 

​ចងក​សម្លាប់ខ្លួន​លើ​ដើម​ដូង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources