Thursday 20 February 2020
Home      All news      Contact us      English
kbn - 8 days ago

សូមចូលរួមរំលែកទុក្ខផង ! នារីស្រស់ស្អាតវ័យម្នាក់ បើករថយន្តបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ស្លាប់

រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿង បោះពួយយ៉ាងលឿនដូចហោះ នៅពេលយប់ ហើយខ្វះការប្រុងប្រយ័ត្នជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ហើយនារីបើកបរបានស្លាប់ពេញបញ្ជូនទៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ នារីរងគ្រោះឈ្មោះហុង វ៉ានដូ អាយុ២៥ឆ្នាំ នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាកម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 2AQ – 6626។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះបើករថយន្ត ធ្វើដំណើរតាមបណ្តោយខាងលើ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាយឲ្យរថយន្តក្រឡាប់ផ្ងារជើង រីឯនារីបើកបរបានរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយកើតហេតុ សមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រោយតាមផ្លូវច្បាប់។ រីឯសពនារីរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕ The post សូមចូលរួមរំលែកទុក្ខផង ! នារីស្រស់ស្អាតវ័យម្នាក់ បើករថយន្តបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សូមចូលរួមរំលែកទុក្ខផង

 | 

នារីស្រស់ស្អាតវ័យម្នាក់

 | 

បើករថយន្តបុកថ្មពុះចែកទ្រូងផ្លូវក្រឡាប់ស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources