Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 8 days ago

នារី​ម្នា​ក់បាន​ស្លាប់ ដោយសារ​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​

​ដោយ​: សម្បត្តិ / ភ្នំពេញ​: នារី​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើងលើ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧ ចំណុច​គល់ស្ពាន​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​ ​សព​ជនរងគ្រោះ​មានឈ្មោះ ហុង វ៉ាន​ដូ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​រៀន​សំអាង នៅ​ម្តុំ​ផ្សារ​ថ្មី រស់នៅក្នុង​បុរី​ពិភពថ្មី ចំការ​ដូង ផ្ទះ​លេខ​២៦៣ ផ្លូវ​លេខ​១៣ ជិះ​រថយន្ត​ម៉ាក ម៉ា​ស្តារ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AQ 6626 បើក​តែម្នាកឯង​។​ ​តាម​សម្តី​ប្អូនស្រី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានឃើញ​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ បើករថយន្ត​ម៉ា​ស្ដារ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ បណ្ដាល​ឲ្យ​ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​គ្លី​និ​ច​ឯកជន​សួគ៌ា​ដឹក​ទៅ​សង្គ្រោះ ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក រង់ចាំ​ដោះ​ស្រោ​យ​នៅពេល​ក្រោយ​។ ចំណែក​សព​រងគ្រោះ ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច [ ]

Related news

Latest News
Hashtags:   

នារី​ម្នា​ក់បាន​ស្លាប់

 | 

ដោយសារ​បើករថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources