Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 8 days ago

រថយន្ត​កាមរី​បុក​គ្នា​ជាមួយ​រថយន្ត​រ៉​រ៉ូ​យ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​រ៉​រ៉ូ​យ​កំពិត​ទ្វារ​ខាងស្តាំ បន្ទាប់ពី​ត្រូវបាន​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម កែង​និង​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​ ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AY 1549 និង​រថយន្ត​រ៉​រ៉ូ​យ ពណ៌​ស គ្មាន​ផ្លា​លេខ បើកបរ​ដោយ​ឧកញ៉ា​ម្នាក់​។​ ​តាម​ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​កាមរី ហាយ​ប្រ៊ី​ត​បើក ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ ស្រី​ប្រុស​៤​នាក់​ទៀត បើក​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត រ៉​រ៉ូ​យ បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ជើង​មក​ត្បូង​បាន​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត រ៉​រ៉ូ​យ​កំពិត​ទ្វារ​ខាងស្តាំ យ៉ាងដំណំ ចំណែកឯ​រថយន្ត ហាយ​ប្រ៊ី​តរង​ការខូចខាត​ផ្នែក​ខាងមុខ​កំពិត​បន្តិចបន្តួច តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​ ​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​វាស់វែង​យក​រថយន្ត​ទាំង ២​គ្រឿង ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​

Related news

Latest News
Hashtags:   

រថយន្ត​កាមរី​បុក​គ្នា​ជាមួយ​រថយន្ត​រ៉​រ៉ូ​យ​ពេញទំហឹង

 | 

បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources