Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 8 days ago

តួកគីនិងរុស្ស៊ីស្តីបន្ទោសគ្នាទៅវិញទៅមក ខណៈភាពតានតឹងនៅស៊ីរីកើនឡើង

ប្រធានាធិបតីតួកគីបានចោទប្រកាន់រុស្ស៊ីថា ប្រព្រឹត្តការសម្លាប់រង្គាល ក្នុងការគាំទ្ររដ្ឋាភិបាលស៊ីរីកាលពីថ្ងៃពុធទី១២កុម្ភៈ ដោយរឹតបង្កើនសង្រ្គាមពាក្យសម្តី នៅពេលកងកម្លាំងតួកគីកាន់តែច្រើនឡើងបានមកដល់ទឹកដីស៊ីរី។ លោក រីស៊ីប ថាយយីប អឺដូហ្គាន បានគំរាមវាយប្រហារលើកងកម្លាំងរបបស៊ីរី គ្រប់ទីកន្លែង ប្រសិនបើទាហានរបស់ខ្លួនរងការវាយប្រហារ ប៉ុន្តែរុស្ស៊ីបានវាយបកវិញហើយចោទប្រកាន់តួកគីថា ខកខានមិនបានធ្វើឱ្យពួកភេរវករចុះខ្សោយ នៅភាគពាយព្យនៃខេត្តអ៊ីដលីប។ តួកគីបានបង្កើនជំហររបស់ខ្លួននៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅខេត្តអ៊ីដលីប ដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី ដោយយានយន្តតួកគីរាប់រយគ្រឿងបានដឹកកាំភ្លើងធំនិងទាហានចូលមកយ៉ាងគគ្រឹកគគ្រេង។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP បាននិយាយថា ក្បួនថ្មីនៃរថពាសដែកតួកគីបានទៅដល់ក្រុងប៊ីននីស ភាគឦសាននៃខេត្តអ៊ីដលីបក្នុងការដាក់ពង្រាយថ្មី។ ក្រុមមន្ត្រីតួកគីនិយាយថា ពួកគេបានបាត់បង់ទាហាន ១៤ នាក់ក្នុងរយៈពេល ៩ ថ្ងៃចុងក្រោយនេះហើយអះអាងថាបានសម្លាប់កងទ័ពរដ្ឋាភិបាលស៊ីរីជាច្រើននាក់ ខណៈពួកគេព្យាយាមរុញច្រានកងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ។ កងកម្លាំងស៊ីរីដែលគាំទ្រដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបន្តវាយលុកទៅមុខដើម្បីដណ្តើមយកខេត្តអ៊ីដលីបពីក្រុមឧទ្ទាម ដែលបានចាប់ផ្តើមក្នុងខែធ្នូ ទោះបីមានការឯកភាពលើកិច្ចព្រមព្រៀងឆ្នាំ ២០១៨ រវាងតួកគីនិងរុស្ស៊ីនៅក្រុងសូជីក៏ដោយ។ ការវាយលុក ដែលបានដណ្តើមកាន់កាប់ទីប្រជុំជនជាច្រើននិងផ្លូវហាយវេដ៏សំខាន់មួយ បានសម្លាប់ជនស៊ីវិលរាប់រយនាក់និងបានបញ្ជូនមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅរកទីសុវត្ថិភាពក្នុងស្ថានភាពរដូវរងាដ៏អាក្រក់៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

តួកគីនិងរុស្ស៊ីស្តីបន្ទោសគ្នាទៅវិញទៅមក

 | 

ខណៈភាពតានតឹងនៅស៊ីរីកើនឡើង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources