Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 8 days ago

បញ្ឈប់​ការ​បូម​ខ្សាច់​នូវ​តំបន់​ព្រែក​ស្រែអំបិល​ធ្វើ​ឲ្យ​មានការ​កើនឡើង​សំបុក​អណ្តើក​ហ្លួង​

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រោយ​សារាចរ និង​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​រ៉ែ និង​ថាមពល សម្រេច​បញ្ឈប់​រាល់​សក​ម្ម​ភាព​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល និង​ប្រកាស លេខ ១៣៣ ប្រក​.​កសក ចុះ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្តីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី យើង​សង្កេតឃើញថា ត្រឹម​ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រកឃើញ​សំបុក​សត្វ​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​ចំនួន ០៣​សំបុក សរុប​ស្មើ ៥១​ពង​។ របកគំហើញ​នៃ​ការស្រាវជ្រាវ​បង្ហាញថា ចំនួន​សំបុក​នេះ​មានការ​កើនឡើង បើ​ធៀប​នឹង​៤​ឆ្នាំកន្លងមក​ដែលមាន​តែមួយ​សំបុក​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​ ​នេះ​បង្ហាញអោយឃើញ​ច្បាស់​ថា​ការ​បូម​ខ្សាច់​នៅក្នុង​ព្រែក​នេះ គឺជា​ការបំផ្លាញ​ជំរ​កពង​កូន​របស់​អណ្តើក​ហ្លួង ដែលជា​សត្វ​មួយ​ប្រភេទ​ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​នៅ​កម្ពុជា​។ តំបន់ឆ្នេរ​ខ្សាច់​ព្រែក​ស្រែអំបិល​ជា​ផ្ទះ​រស់នៅ​ដ៏​សុខសាន្ត និង​ជាទី​តាំង​សុវត្ថិភាព​សំរាប់​បន្ត​ពូជ​បង្កើន​បរិមាណ នៃ​ពពួកសត្វ​អណ្តើក​ហ្លួង​ដែលមាន​តែមួយ​កន្លែង​គ​ត់​នៅ​ក​ម្ព​ជា​។ ប្រការនេះ យើង​ត្រូវការពារ​តំបន់​ខ្សាច់​ក្នុង​ព្រែក​នេះ​ឲ្យ​បាន​គង់វង្ស​ជា​រហូត​៕ ល​

Related news

Latest News
Hashtags:   

បញ្ឈប់​ការ​បូម​ខ្សាច់​នូវ​តំបន់​ព្រែក​ស្រែអំបិល​ធ្វើ​ឲ្យ​មានការ​កើនឡើង​សំបុក​អណ្តើក​ហ្លួង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources