Thursday 20 February 2020
Home      All news      Contact us      English
kbn - 8 days ago

ការបញ្ឈប់សកម្មភាពបូមខ្សាច់ ធ្វើឲ្យមានការកើនឡើងសំបុកអណ្តើកហ្លួង

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គការ WCS Cambodia បានឲ្យដឹងថា ការបញ្ឈប់សកម្មភាព បូមខ្សាច់និងការដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រងនិងអភិរក្សធ្វើឲ្យ មានការកើនឡើងសំបុកអណ្តើកហ្លួង។ WCS បន្ថែមថា ខេត្តកោះកុង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយសារាចរ និងសេចក្តីប្រកាសកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល សម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាម ប្រព័ន្ធព្រែក ស្រែអំបិល និងប្រកាស លេខ ១៣៣ ប្រក.កសក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី ។ WCSបានឲ្យដឹងទៀតថា យើងសង្កេតឃើញថា ត្រឹមខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរកឃើញសំបុកសត្វអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន៣សំបុក សរុបស្មើ ៥១ពង។ របកគំហើញនៃការស្រាវជ្រាវបង្ហាញថា ចំនួនសំបុក នេះមានការកើនឡើង [ ] The post ការបញ្ឈប់សកម្មភាពបូមខ្សាច់ ធ្វើឲ្យមានការកើនឡើងសំបុកអណ្តើកហ្លួង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ការបញ្ឈប់សកម្មភាពបូមខ្សាច់

 | 

ធ្វើឲ្យមានការកើនឡើងសំបុកអណ្តើកហ្លួង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources