Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

​ជនអនាថា​ដុត​ក្រដាស​ក្នុង​ហាង​ទុកចោល​ឆេះ​ផ្អើល​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ហាង​ទុកចោល​មួយកន្លែង​ដែលជា​ជម្រក​របស់​ជនអនាថា​ប្រកបមុខរបរ​ដើរ​រើស​អេតចាយ​។​ពួកគេ​ចូល​ស្នាក់នៅ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ 358 កែង​នឹង 199​ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​1​ខណ្ឌ​បឹង​កេងកង ។​ ​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​ការឆាបឆេះ​នេះ​ដោយសារ​តែមាន​ជនអនាថា​បាន​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​នេះ​ដោយមាន​សភាព​បែក​ថ្នាំ​ក៏​ដុត​សម្បក​កំប៉ុង​និង​ក្រដាស​ឡាំង​ដែល​នៅក្នុង​ហ្នឹង​បណ្ដាលឱ្យ​កើតចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។​តែ​សំណាងល្អ​មិន​បង្កឱ្យមាន​ការរងរ​បួស​ឬ​រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះទេ​។​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​បញ្ជាក់ថា​ការអន្តរាគមន៍​ករណី​អគ្គិភ័យ​ប្រើប្រាស់​រថយន្ត​ទឹក​បាញ់​ព​ន្ល​ត​អស់​ចំនួន​១​គ្រឿង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ដែល​រត់គេចខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

Related news

Latest News
Hashtags:   

​ជនអនាថា​ដុត​ក្រដាស​ក្នុង​ហាង​ទុកចោល​ឆេះ​ផ្អើល​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources