Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

Barcelona គ្រោង​ដាក់សំណើ​ផ្ទេរ ឡូ​តា​រ៉ូ ម៉ា​ទីណេស របស់​Inter Milan

​ក្លឹប Barcelona នៅតែ​ប្តូ​ផ្តាច់​ចង់​តាម​ប្រមាញ់​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) នៅ​រដូវក្តៅ​នេះ​។ ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ​នេះ​ចាត់ទុក​កីឡាករ​រូបនេះ​ជា​គោលដៅ​ផ្ទេរ​លេខ ១​របស់ខ្លួន​។ ​ ​តាម​កាសែត​អេ​ស្ប៉ា​ញ​អះអាងថា ម៉ា​ទីណេស អាច​លក់​ក្នុងតម្លៃ​៩៣,៤​លាន​ផោន អំឡុង ខែកក្កដា​ខាងមុខនេះ​។​ ​ ​ម៉ា​ទីណេស ធ្វើបាន​ល្អជា​មួយក្រុម Inter Milan នៅ​យុទ្ធនាការ​នេះ ខណៈ​ពួកគេ​ប្រជែង​នឹងក្រុម Juventus និង​ក្រុម Lazion ដើម្បី​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ។​ ​ ​​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រកបាន​១៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៧​លើក​សម្រាប់​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដោយ​បង្កើតបាន​ភាពជា​ដៃគូ​ល្អជា​មួយ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​គា​គុ (Romelu Lukaku) ។​ ​ ​​បច្ចុប្បន្ន ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម Barcelona ហាក់ដូចជា​ស្រុតចុះ​បន្តិច ដោយសារតែ​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) មាន​បញ្ហា​ក្បាលជង្គង់​។​ ​ ​ក្លឹប​នេះ​កំពុង​ព្យាយាម​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ទៀត [ ]

Related news

Latest News
Hashtags:   

Barcelona

 | 

គ្រោង​ដាក់សំណើ​ផ្ទេរ

 | 

ឡូ​តា​រ៉ូ

 | 

ម៉ា​ទីណេស

 | 

របស់​Inter

 | 

Milan

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources