Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ស្វាគមន៍​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍ WESTERDAM

ដោយ​: តារា​រិ​ទ្ធ / ព្រះសីហនុ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ស្វាគមន៍​ដោយផ្ទាល់​ជា មួយ​ទេសចរ​នៅលើ​នាវា​ទេសចរ ណ៍ Westerdam ដែល​កំពុង​ចុះចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សី​ហន នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​ ​នៅពេល​វត្តមាន​សម្តេច​អញ្ជើញ​ដល់​សម្លេង​ស្វាគមន៍​ជា​ភាសា បរទេស​បាន​បន្លឺឡើង Welcome Priministe ជាមួយ​សម្លេង​ហូរ និង​ការ​គ្រវី​ក្រ​ម៉ា បង្ហាញ​នូវ​ការស្វាគមន៍​ពីលើ​នាវា មកកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ការរំភើប​រីករាយ ។​ ​សម្តេច​បាន​ស្វាគមន៍​ទេសចរ​ចំរុះ​ជាតិ​សាសន៍​ដែល​ត្រូវ​ចាក​ចេញពី​នាវា ដើម្បី​ទៅកាន់​ព្រលាន​យន្ត ហោះ​កងកេង​ចំនួន​ជាង ១០០ នាក់ ជាមួយ​ពាក្យ Welcome និង​ការ​ចាប់ដៃ និង​ការជូន​នូវ​ផ្កាកូឡាប​មួយទង ។​ ​នៅ​ទីនោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ទៅកាន់​ជន រួម​ជាតិ​និង​អ្នកទេសចរ​បរទេស ដោយ​បង្ហាញ​ពី​សណ្តាន​ចិត្ត​មនុស្ស និង ឋានៈ​ជា​សមាជិក​សហគមន៍​អន្តរជាតិ​ដែល​ត្រូវមាន កាតព្វកិច្ច​ជួយសង្គ្រោះ​មនុស្ស​ដោយ​គ្មាន​ការរើសអើង ។ កម្ពុជា​បាន​អនុវត្តន៍​នូវ​ការគោរព​សិទ្ធិ មនុស្ស ដែល​ការគោរព​សិទ្ធិមនុស្ស នេះ​វា​ចេញ​សិ​ទ្ឌិ​រស់រានមានជីវិត ជាមុនសិន​៕ ល​

Related news

Latest News
Hashtags:   

សម្តេច​តេ​ជោ

 | 

បាន​អញ្ជើញ​ស្វាគមន៍​អ្នកដំណើរ​នៅលើ​នាវា​ទេសចរណ៍

 | 

WESTERDAM

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources