Thursday 20 February 2020
Home      All news      Contact us      English
kbn - 7 days ago

សម្ដេច ហ៊ុន សែន៖ បានប្រកាសឲ្យអ្នកទេសចរនៅលើនាវា អាចធ្វើដំណើរកំសាន្ដនៅក្នុងខេត្តព្រះសីហនុបាន ហើយពលរដ្ឋមិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា​ បានប្រកាសជាសាធារណៈថា ចាប់ពីពេលនេះទៅអ្នកដំណើរនៅលើនាវាទាំងអស់ អាចចាកចេញពីនាវាហើយធ្វើដំណើរកំសាន្ដទៅកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជា បានដោយសប្បាយរីករាយ ហើយប្រសិនបើមានបំណងទៅកំសាន្តនៅខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយមានក្រុមហ៊ុនអាកាសចរណ៍បានត្រៀមយន្តហោះចំនួន៤គ្រឿងសម្រាប់ការជួយដឹកជញ្ចូនថែមទៀត។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការអំពាវនាវសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ ជាពិសេសបុគ្គលិកបំរើការនៅសណ្ឋាគារ ភោជនីយដ្ឋាន ក៏ដូចជាកន្លែងកំសាន្ដផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ។  ការថ្លែងបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ខណៈសម្តេច បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។ គួរបញ្ជាក់ថា នៅព្រឹកនេះ មានភ្ញៀវទេសចរជាង១០០នាក់បានចាកចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ ៕ The post សម្ដេច ហ៊ុន សែន៖ បានប្រកាសឲ្យអ្នកទេសចរនៅលើនាវា អាចធ្វើដំណើរកំសាន្ដនៅក្នុងខេត្តព្រះសីហនុបាន ហើយពលរដ្ឋមិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សម្ដេច

 | 

បានប្រកាសឲ្យអ្នកទេសចរនៅលើនាវា

 | 

អាចធ្វើដំណើរកំសាន្ដនៅក្នុងខេត្តព្រះសីហនុបាន

 | 

ហើយពលរដ្ឋមិនត្រូវរើសអើង

 | 

និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources