Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ការដ្ឋាន TK Central នៅ​ខណ្ឌទួលគោក ដាក់​ឡាន​និង​សម្ភារៈ​ចំ​កណ្តាលផ្លូវ​មិន​ខ្វល់​ពី​ការកកស្ទះ​ចរាចរណ៍​

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: តាម​បណ្តោយ​ផ្លូវ​លេខ​២៨៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ជា​រៀងរាល់ថ្ងៃ មិន​ថា​ព្រឹក មិន​ថា​ថ្ងៃត្រង់ មិន​ថា​ពេល​ល្ងាច គឺ តែងតែមាន​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​ការដ្ឋាន TK Central បានដាក់​ឡាន​និង​សម្ភារៈ​ចំ​កណ្តាលផ្លូវ​។​ ​ប៉ុន្តែ​បញ្ហា​នេះ ហាក់​មិនឃើញ​អាជ្ញាធរ​ខណ្ឌទួលគោក មាន​វិធានការ​ចំពោះ​ការដ្ឋាន TK Central ទាល់តែសោះ​។ ​អ្នកធ្វើដំណើរ​តាមផ្លូវ​លេខ​២៨៧ នេះ ជាប្រចាំ បាន​អះអាង​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ថា តាមផ្លូវ​មួយ​នេះ តែងតែមាន​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​ការដ្ឋាន TK Central បានដាក់​ឡាន​និង​សម្ភារៈ​ចំ​កណ្តាលផ្លូវ​។ ណាមួយ​នៅខាងមុខ​នេះ មាន​សាលារៀន​មួយទៀត ដែល​ចត​ឡាន​លើផ្លូវ​សាធារណៈ​ថែមទៀត គឺ ធ្វើអោយ​កាន់តែ​កកស្ទះ​ខ្លាំង​។​ ​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក នឹងមាន​វិធានការ​ចំពោះ​ការដ្ឋាន TK Central ផង​៕ ល​

Related news

Latest News
Hashtags:   

ការដ្ឋាន

 | 

Central

 | 

នៅ​ខណ្ឌទួលគោក

 | 

ដាក់​ឡាន​និង​សម្ភារៈ​ចំ​កណ្តាលផ្លូវ​មិន​ខ្វល់​ពី​ការកកស្ទះ​ចរាចរណ៍​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources