Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

កម្ពុជា តូច​ហើយ​ក្រ តែមាន​ចិត្ត មាន​មនុស្សធម៌​!

​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​មួយគ្រឿង​របស់​សហរដ្ឋ​អាម៉េរិក ឈ្មោះ MS Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការ អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ នាវា​ខ្នាត​យក្ស​នេះ​បាន​តែលតោល​ក្នុង​សមុទ្រ​អស់ ជាង​១០​ថ្ងៃ​បន្ទាប់ពី​ប្រទេស​និង​កោះ​ចំនួន​ប្រាំ​បដិសេធ​មិន​ឲ្យ​ចូល​ចត​ដោយសារ​ខ្លាច​ជំងឺ​កូ​រ៉ូ​ណា​ឬ ខូ​វីត​-១៩​។​ ​នាវា​ទេសចរណ៍​នេះ​មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ចំនួន ១៤៥៥ នាក់ និង​មាន​បុគ្គលិក ជា​កង​នាវិក​បម្រើការ​លើ​នាវា​នេះ ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស ចិន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ សម្រាប់​ដំណើរ​ទេសចរ​តាម​បណ្តា​ប្រទេស​នានា​។ ប៉ុន្តែ​ត្រូវបាន អាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការព្រួយបារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ កូ​វីត​- ១៩ (Covid-19)​។​ ​យ៉ាងណាក៏ដោយ​កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ​នេះ ចូល​ចត​នៅ​កំពង់ផែ​ខេត្ត ព្រះសីហនុ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។​ ​អាជ្ញាធរ​កម្ពុជា បាន​សម្របសម្រួល​គ្រប់​នីតិវិធី​ទាំងអស់ ទាំង​ការត្រួតពិនិត្យ​សុខភាព នៅលើ​កប៉ាល់ ការមិន​យក​ថ្លៃ វី​សា និង​សេវា​ផ្សេងៗ​។ [ ]

Related news

Latest News
Hashtags:   

កម្ពុជា

 | 

តូច​ហើយ​ក្រ

 | 

តែមាន​ចិត្ត

 | 

មាន​មនុស្សធម៌​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources