Thursday 20 February 2020
Home      All news      Contact us      English
kbn - 7 days ago

បែកធ្លាយឯកសារ ! អតីតមេបញ្ជាការសឹងរងខេត្តបន្ទាយមានជ័យ យកដីអង្គភាពជាង១០០ហិកតារ លក់យកប្រាក់ចូលហោប៉ៅ …

រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានបែកធ្លាយឯកសារទិញលក់ដីរវាងលោកភ្លន់ តារាអតីតមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បានយកដីរបស់អង្គភាពយោធា លក់ទៅឈ្មួញមួយចំនួន ហើយត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុក យកមកចុះផ្សាយព្រោងព្រាត។ ឯកសារដែលបែកធ្លាយនេះ រួមមានលិខិតស្នើសុំដីពីរដ្ឋយកមកធ្វើជាដីអង្គភាពសឹករងខេត្តលិខិតប្រគល់, លិខិតទិញ, លក់ និង ទទួលប្រាក់ជាច្រើនទៀត។ ក្នុងឯកសារដែលបែកធ្លាយនោះ គឺលោកភ្លន់ តារា អតីតជាមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានតួនាទីជាមេបញ្ជាការរងយោធភូមិភាគទី៥ កាលពីឆ្នាំ២០១២ បានធ្វើការស្នើសុំដីពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ចំនួន១៥០ហិកតារ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មកប្រើប្រាស់ក្នុងអង្គភាពយោធាខេត្ត សម្រាប់ធ្វើកសិកម្ម និងចិញ្ចឹមសត្វ ដោយសារតែភាគីយោធាវៀតណាម ជាអ្នកជួយបច្ចេកទេស។ ចំណែក ឯកសារមួយទៀត គឺលោក ភ្លន់ តារា បានយកដីខាងនេះទៅពុះលក់ឲ្យឈ្មួញខ្លះ៥០ហិកតា ខ្លះជិត១០ហិកតា ស្ងាត់ៗបានប្រាក់រាប់សែនដុល្លារ ដោយមិនឲ្យនរណាដឹងឡើយ គឺលក់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦ ទើបលក់និងយកលុយអស់។ ជាមួយគ្នានោះដែរ ក៏មានឯកសារកិច្ចសន្យាបា្រក់កក និងទទួលប្រាក់ជាច្រើនផ្សេងទៀតទេ ដោយមានស្នាមមេដៃលោកភ្លន់ តារា ជាអ្នកទទួលប្រាក់ និងមានសាក្សីដឹងឮត្រឹមត្រូវទៀតផង ។ ជុំវិញនឹងករណីបែកធ្លាយឯកសារខាងលើនេះ « KBN» [ ] The post បែកធ្លាយឯកសារ ! អតីតមេបញ្ជាការសឹងរងខេត្តបន្ទាយមានជ័យ យកដីអង្គភាពជាង១០០ហិកតារ លក់យកប្រាក់ចូលហោប៉ៅ … appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បែកធ្លាយឯកសារ

 | 

អតីតមេបញ្ជាការសឹងរងខេត្តបន្ទាយមានជ័យ

 | 

យកដីអង្គភាពជាង១០០ហិកតារ

 | 

លក់យកប្រាក់ចូលហោប៉ៅ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources