Thursday 20 February 2020
Home      All news      Contact us      English
kbn - 7 days ago

សង្ស័យទុស្សេខ្សែភ្លើង! ឆាបឆេះស្ថានីយប្រង LHR សន្ធោសន្ធៅ កម្មកររបួសធ្ងន់២នាក់

ខេត្តកំពត៖ ស្ថានីយប្រេងឥន្ធនៈ LHR មួយកន្លែង សង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី បណ្ដាលភ្លើងឆាបឆេះសន្ធោសន្ធៅ និងមនុស្សពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទី រសៀលថ្ងៃ ព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ ៣ ម្ដុំផ្សារបឹងឈូក ឃុំឈូក ស្រុកឈូក ។ ជនរងគ្រោះទី១ឈ្មោះ ឃិន បញ្ញា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង និង ទី២ឈ្មោះ ឃិន ខេន ភេទប្រុស អាយុ ៣៤ ឆ្នាំ។ ទាំងពីរនាក់ធ្វើការជាកម្មករនៅស្ថានីយប្រេងឥន្ធនៈខាងលើ និងរស់នៅភូមិឃុំជាមួយគ្នា ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កម្មករទាំងពីរនាក់បានបំពេញការងារក្នុងស្ថានីយប្រេងឥន្ធនៈ ជាធម្មតាសុខៗ ស្រាប់តែមានឮសំឡេងទុស្សេខ្សែភ្លើងនៅបារ៉ែតភ្លើង ក្នុងស្ថានីយប្រេងឥន្ធនៈចេញជាអណ្តាតភ្លើងសន្ធោសន្ធៅ កម្មករទាំងពីរក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់ធ្វើឲ្យអណ្តាតភ្លើងជះមកលើខ្លួនឯងរលាកពេញខ្លួន [ ] The post សង្ស័យទុស្សេខ្សែភ្លើង! ឆាបឆេះស្ថានីយប្រង LHR សន្ធោសន្ធៅ កម្មកររបួសធ្ងន់២នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សង្ស័យទុស្សេខ្សែភ្លើង

 | 

ឆាបឆេះស្ថានីយប្រង

 | 

សន្ធោសន្ធៅ

 | 

កម្មកររបួសធ្ងន់២នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources