Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ប្រជា​សហគមន៍​អភិរក្ស​ឃ្មុំ​ខេត្តសៀមរាប កាក់កប ប៉ុន្តែ​បារម្ភ​ខ្លាច​បាត់បង់​ឃ្មុំ​ធម្មជាតិ​

​ដោយៈ មេសា​/​សៀមរាបៈ ក្រោម​កិច្ច​ចាត់ចែង​សម្របសម្រួល​របស់​អង្គការ GRET អ្នកសារព័ត៌មាន​ក្នុងស្រុក ១ ក្រុម បាន​ទៅដល់​ព្រៃ​អ​ភ​រិ​ក្ស​សត្វ​ឃ្មុំ​ធម្មជាតិ ដែល​ស្ថិតនៅ​ក្នុងភូមិ ត្បែង​ខាងលិច ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ។ ប្រជា​សហគមន៍​អ​ភ​រិ​ក្ស​សត្វ​ឃ្មុំ​ធម្មជាតិ នៅ​ទីនោះ កំពុង​បារម្ភ​ខ្លាច​បាត់បង់​សត្វ​ឃ្មុំ​ធ្ម​ជាតិ ដែលជា​ទ្រព្យសម្បត្តិ​របស់​ពួកគាត់ ហើយ​ដែល​ពួកគាត់​បាន​អាស្រ័យ​ផល​យ៉ាង​កាក់កប​តាំងពី​ដូនតា​មក ។ ក្តីបារម្ភ​បែបនេះ​កើតឡើង​ដោយសារ​មាន​អ្នកខ្លះ​មកពី​ស្រុក​ឆ្ងាយ​បាន​យក​ឃ្មុំ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស គឺ​ពួកគេ​បាន​យក ឃ្មុំ ទាំង​សំបុក ឬ ទាំង​កូន​ឃ្មុំ ពោលគឺ​ពួកគេ​មិនមែន​យកតែ​ក្បាលទឹក​ឃ្មុំ​ឡើយ ដែល​ការយក​ឃ្មុំ​បែបនេះ នាំឱ្យ​វិនាស​ហិនហោច​បាត់បង់​សត្វ​ឃ្មុំ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន ខណៈ​សត្វ​ឃ្មុំ​ធម្មជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ស្រាប់​ទៅហើយ ដូចជា​ការបាត់បង់​ព្រៃឈើ ប​ម្រែ​ប្រ​មួល​អាកាសធាតុ និង ការប្រើប្រាស់​ថ្នាំ​គីមី​ពុល​ជាដើម ។ ​ ​មូលហេតុ​នាំឱ្យ​វិនាស​សត្វ​ឃ្មុំ​ ​តាម​ធម្មតា សត្វ​ឃ្មុំ មាន​អាយុកាល​ត្រឹមតែ ១ ទៅ ២ ខែ ប៉ុណ្ណោះ ក៏​ស្លាប់ទៅ ។ ហេតុនេះ ត្រូវ​ការកូន​ឃ្មុំ​បន្ត​ពូជ​តទៅទៀត ហើយ​ប្រសិនបើ​យក​ឃ្មុំ​ទាំង​សំបុក [ ]

Related news

Latest News
Hashtags:   

ប្រជា​សហគមន៍​អភិរក្ស​ឃ្មុំ​ខេត្តសៀមរាប

 | 

កាក់កប

 | 

ប៉ុន្តែ​បារម្ភ​ខ្លាច​បាត់បង់​ឃ្មុំ​ធម្មជាតិ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources