Thursday 20 February 2020
Home      All news      Contact us      English
lookingtoday - 7 days ago

ករណីស្លាប់ពីកូរ៉ូណាវីរុស និងករណីឆ្លង មានការកើនឡើង នៅក្នុងប្រទេសចិន

បរទេស៖ មកដល់ថ្ងៃព្រហស្បតិ៍នេះ ខេត្តចិនជាទីផ្ទុះឡើង នៃវីរុសឆ្លងកូរ៉ូណា បានរាយការណ៍ពីកំណត់ត្រា អ្នកស្លាប់កើនឡើង ហើយមានករណីកូរ៉ូណាវីរុសជាច្រើនពានទៀត កំពុងតែស្ថិតក្រោមការធ្វើរោគវិនិច្ឆ័យ បង្កឲ្យមានមន្ទិលសង្ស័យថ្មីកើនឡើង អំពីទំហំនៃវិបត្តិជម្ងឺឆ្លងនេះ។ ការកើនឡើងដ៏ខ្លាំងក្លា នៅក្នុងចំនួនអ្នកស្លាប់និងអ្នកឆ្លងជម្ងឺនេះ តាមសេចក្តីរាយការណ៍ បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់ទីផ្សារពិភពលោក ព្រោះតែពាណិជ្ជករផ្អាកទិញប្រមូលស្តុកទំនិញថ្មីៗ ហើយបែរងាកទៅរកប័ណ្ណប្រាក់រដ្ឋាភិបាលនិងមាសវិញ។ មន្ត្រីសុខាភិបាលនានា នៅក្នុងខេត្ត Hubei ប្រទេសចិន បាននិយាយប្រាប់ថា មនុស្សចំនួន២៤២នាក់ បានស្លាប់ បណ្ដាលមកពីវីរុសដែលស្រដៀងនឹងជម្ងឺផ្ដាសាយធំនេះ កាលពីថ្ងៃពុធ ហើយនេះគឺជាការកើនឡើងដ៏លឿនបំផុត ក្នុងចំនួនរាប់ប្រចាំថ្ងៃ គិតចាប់តាំងពីវីរុសនេះ ត្រូវបានគេរកឃើញ នៅក្នុងខែធ្នូកន្លងទៅ៕ ប្រែសម្រួល៖ប៉ាង កុង

Related news

Latest News
Hashtags:   

ករណីស្លាប់ពីកូរ៉ូណាវីរុស

 | 

និងករណីឆ្លង

 | 

មានការកើនឡើង

 | 

នៅក្នុងប្រទេសចិន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources