Thursday 20 February 2020
Home      All news      Contact us      English
lookingtoday - 7 days ago

ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ទទួលកិច្ចព្រមព្រៀងធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យសិង្ហបុរី

បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុនការពារជាតិ Lockheed Martin ទើបទទួលបានកំណែប្រែកុងត្រាថ្មីមួយ មានទំហំទឹកប្រាក់ ៦៧,៧ លានដុល្លារ ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ឲ្យរដ្ឋាភិបាលសិង្ហបុរី។ កិច្ចព្រមព្រៀងថ្មី ធ្វើការកែប្រែកុងត្រាដែលផ្តល់ឲ្យកាលពីឆ្នាំ២០១៥ ជាមួយនឹងជម្រើសផ្សេងៗ ប្រសិនបើអនុវត្តនោះ នឹងមានតម្លៃសរុបដល់ចំនួន៩៨០,៤លាន ហើយការធ្វើទំនើបកម្មលើយន្តហោះចម្បាំងចំនួន ៦០ គ្រឿងរបស់ប្រទេសសិង្ហបុរី ត្រូវបានអនុម័ត កាលពីដើមឆ្នាំនោះ តាមរយៈកម្មវិធីលក់សម្ភារៈយោធាឲ្យបរទេសរបស់អាមេរិក។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះចម្បាំងនេះ គឺមានបំពាក់ដោយមីស៊ីលវាយប្រហារពីអាកាស ទៅអាកាសចម្ងាយមធ្យមដ៏ទំនើប ភ្ជាប់ជាមួយនឹងកម្មវិធី DASH-3 Mounted Sight៕ ប្រែសម្រួល៖ប៉ាង កុង

Related news

Latest News
Hashtags:   

ក្រុមហ៊ុនការពារជាតិអាមេរិក

 | 

Lockheed

 | 

Martin

 | 

ទទួលកិច្ចព្រមព្រៀងធ្វើទំនើបកម្មយន្តហោះចម្បាំង

 | 

ឲ្យសិង្ហបុរី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources