Thursday 20 February 2020
Home      All news      Contact us      English
kbn - 7 days ago

សម្ដេចហ៊ុន សែន ៖ អ្នកទេសចរលើនាវា Westerdam អាចដើរកម្សាន្តនៅខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនគិតកម្រៃសេវាទាំងអស់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានអញ្ជើញទទួលស្វាគមន៍អ្នកដំណើរលើនាវា Westerdam និងបានអនុញ្ញាតឱ្យអ្នកដំណើរចុះពីលើនាវា ហើយមួយចំនួនបន្តដំណើរទៅកាន់ប្រទេសគោលដៅតាមរយៈជើងហោះហើរពីកម្ពុជា និងមួយចំនួនទៀត អាចដើរកម្សាន្តនៅខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។ សម្តេចមានប្រសាសន៍ថា ការអញ្ជើញទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ដ៏ធំមួយនេះ ធ្វើឡើងក្នុងគោលបំណងមនុស្សធម៌ ទឹកចិត្តសន្តោសប្រណី មិនរើសអើងពូជសាសន៍ ជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសដើម្បីផ្ដល់ក្តីស្រឡាញ់ ជំនឿទុកចិត្តភាពកក់ក្តៅដល់អ្នកធ្វើដំណើរលើនាវា រួមមានទាំងមនុស្សចាស់ ស្ត្រី និងកូនក្មេងដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ កុំឲ្យភ័យតក់ស្លុត អស់សង្ឃឹម។ សម្ដេចបន្ថែមថា ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យអាការ សុខភាពរបស់អ្នកដំណើរទាំងអស់ មុនពេលអនុញ្ញាតឱ្យចេញក្រៅនាវា និងបន្តដំណើរតាមរថយន្ត Bus រួចឡើងយន្តហោះនៅអាកាសយានដ្ឋានកងកេង ទៅកាន់ប្រទេសគោលដៅ ។ ក្រៅពីនេះពួកគេអាចមានជម្រើស បន្តដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ឬខេត្តសៀមរាប បន្តទៀតបាន ដោយមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម គួច ចំរើន ជាអ្នកសម្របសម្រួលចាត់ចែង។ សម្តេចថ្លែងបញ្ជាក់ថា នាវាយក្ស Westerdam នេះអាចបន្តស្នាក់នៅពី៥ថ្ងៃ ឬរហូតដល់មួយខែទៀត ដោយមិនមានគិតកម្រៃសេវាអ្វីទាំងអស់។ [ ] The post សម្ដេចហ៊ុន សែន ៖ អ្នកទេសចរលើនាវា Westerdam អាចដើរកម្សាន្តនៅខេត្តព្រះសីហនុ ឬខេត្តសៀមរាប ដោយមិនគិតកម្រៃសេវាទាំងអស់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សម្ដេចហ៊ុន

 | 

អ្នកទេសចរលើនាវា

 | 

Westerdam

 | 

អាចដើរកម្សាន្តនៅខេត្តព្រះសីហនុ

 | 

ឬខេត្តសៀមរាប

 | 

ដោយមិនគិតកម្រៃសេវាទាំងអស់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources