Thursday 20 February 2020
Home      All news      Contact us      English
lookingtoday - 7 days ago

ចិន ប្រើយន្តហោះ ១១គ្រឿង ដើម្បីដឹកគ្រូពេទ្យ និងគ្រឿងផ្គត់ផ្គង់ ទៅទីក្រុង វូហាន

វូហាន៖ បញ្ជាដោយគណៈកម្មាធិការយោធាកណ្តាល យន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនចំនួន ១១គ្រឿង នៅថ្ងៃព្រហស្បតិ៍បានបញ្ជូនពេទ្យ និងគ្រឿងផ្គត់ផ្គង់ ដោយកងកម្លាំងប្រដាប់អាវុធ ទៅទីក្រុង វ៉ូហាន់ ខេត្តហ៊ូប៉ី។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះជាលើកទីមួយហើយសម្រាប់យន្តហោះដឹកជញ្ជូនធុនធំ Y-20 របស់ចិន ដែលបានអភិវឌ្ឍក្នុងប្រទេស ដើម្បីចូលរួមសកម្មភាពមិនមែនយោធា ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់កងទ័ពអាកាសក្នុងការបញ្ជូនយន្តហោះដឹកជញ្ជូនធុនធំនិងមធ្យម ទៅសេវាកម្មសកម្ម ដើម្បីបំពេញភារកិច្ចដឹកជញ្ជូនតាមអាកាសជាបន្ទាន់។ លោក Du Baolin មេបញ្ជាការនៃកងអនុសេនាធំទ័ពអាកាស ដែលត្រូវបានបំពាក់ជាមួយ យន្តហោះ Y-20 បាននិយាយថា ការចូលរួមរបស់ Y-20 នៅក្នុងកិច្ចការនេះគឺជាការធ្វើតេស្តជាក់ស្តែងមួយចំពោះសមត្ថភាពនៃការបញ្ជូនយុទ្ធសាស្ត្ររបស់កងទ័ពអាកាស។ Y-20 អាចបំពេញភារកិច្ចដឹកជញ្ជូនផ្លូវអាកាសចម្ងាយឆ្ងាយក្រោមលក្ខខណ្ឌឧតុនិយមស្មុគស្មាញ៕ ប្រែសម្រួលៈ ណៃ តុលា

Related news

Latest News
Hashtags:   

ប្រើយន្តហោះ

 | 

១១គ្រឿង

 | 

ដើម្បីដឹកគ្រូពេទ្យ

 | 

និងគ្រឿងផ្គត់ផ្គង់

 | 

ទៅទីក្រុង

 | 

វូហាន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources