Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ជនសង្ស័យ២នាក់វាយយកម៉ូតូ ពីជនរងគ្រោះបានសម្រេច តែ៣០ នាទីក្រោយត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់បានភ្លាមៗ

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពវាយយកម៉ូតូពីជនរងគ្រោះបានសម្រេច តែរយៈពេល 30 នាទីក្រោយមកត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ថានទំងន់ទោស កាលពី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កាលពីម៉ោងជាង៤ល្ងាច នៅចំណុចផ្លូវបេតុងក្រុមទី១ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។ លោកហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានអោយដឹងនៅព្រឹកថ្ងៃទី១៤កុម្ភៈនេះថា ជនសង្ស័យឈ្មោះ ម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ និង ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឬស្សី កែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះលី រ៉ូហ្សាតភេទប្រុសអាយុ២៧ឆ្នាំមុខរបរលក់ដូស្នាក់នៅផ្ទះលេខ៧៨៦ផ្លូវជាតិលេខ៥ក្រុម៤ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ លោកអធិការបញ្ជាក់ទៀតថា ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូចំនួន២គ្រឿង 1-ម៉ូតូម៉ាកSUZUKI ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1C8047 លេខតួ+ម៉ាស៊ីន៧១១០៤៨៥(ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។ [ ]

Related news

Latest News
Hashtags:   

ជនសង្ស័យ២នាក់វាយយកម៉ូតូ

 | 

ពីជនរងគ្រោះបានសម្រេច

 | 

នាទីក្រោយត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់បានភ្លាមៗ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources