Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកកើនឡើងដល់ជាង ២០ អង្សាសេមិនធ្លាប់មានពីមុនមក

អ្នកស្រាវជ្រាវម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈថា ក្រុមអ្នកវិទ្យាសាស្ត្រនៅទ្វីបអង់តាក់ទិកបានកត់ត្រាសីតុណ្ហភាពថ្មី ២០,៧៥ អង្សាសេមិនធ្លាប់មានពីមុនមក ដោយបំបែកនូវព្រំដែន២០អង្សាសេជាលើកដំបូងនៅទ្វីបទឹកកកមួយនេះ។ អ្នកវិទ្យាសាស្ត្រសញ្ជាតិប្រេស៊ីល លោក កាឡូស សែហ្វើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា យើងមិនដែលឃើញសីតុណ្ហភាពខ្ពស់បែបនេះនៅទ្វីបអង់តាក់ទិកនោះឡើយ ។ លោកបានក្រើនរំលឹកថា ការវាស់ស្ទង់ ដែលយកចេញពីស្ថានីយត្រូតពិនិត្យនៅកោះមួយក្បែរជ្រោយភាគខាងជើងទ្វីបអង់តាក់ទិកនៅថ្ងៃទី៩កុម្ភៈ គ្មានអត្ថន័យអ្វីទេទាក់ទិននឹងនិន្នាការបម្រែបម្រួលអាកាសធាតុ ពីព្រោះវាជាសីតុណ្ហភាពវាស់បានតែម្តងគត់ និងមិនមែនជាផ្នែកនៃសំណុំទិន្នន័យរយៈពេលវែងនោះទេ។ ប៉ុន្តែដំណឹងដែលថា ទ្វីបទឹកកកនេះឥឡូវបានកត់ត្រាសីតុណ្ហភាពក្តៅជាង២០អង្សាសេទំនងរឹតធ្វើឱ្យមានការបារម្ភថែមទៀតអំពីការឡើងកម្តៅផែនដី។ ការវាស់ស្ទង់នេះធ្វើឡើងនៅលើកោះសីម៉ួ ជាផ្នែកមួយនៃឧបទ្វីបនៅចុងជ្រោយភាគខាងជើងនៃទ្វីបអង់តាក់ទិក។ កោះនេះគឺជាទីតាំងរបស់មណ្ឌលស្រាវជ្រាវ Marambio របស់អាហ្សង់ទីន៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកកើនឡើងដល់ជាង

 | 

អង្សាសេមិនធ្លាប់មានពីមុនមក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources