Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

​សម្តេច​តេ​ជោ ហ៊ុន សែន​៖​ប្រសិនជា​ខ្ញុំ​មាន​គ្រោះថ្នាក់​វា​ក៏​ស័ក្តិ​សមនិង​ពលិកម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​

ដោយ​៖​តារា​រិ​ទ្ធ​(​ខេត្ត​ព្រះសីហនុ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រសិនជា​ដំណើរ​មក ស្វាគមន៍​បងប្អូន​ទេសចរ​ទាំង ៤១ សញ្ជាតិ​នៅលើ​នាវា Westerdam បើសិន​ជាមាន​គ្រោះថ្នាក់​ដល់​ខ្លួន​សម្តេច​វា​ក៏​ស័ក្តិសម​នឹង​ពលិកម្ម​ដែល​សម្តេច​បាន ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​។​សម្តេច​បាន​សង្កត់ធ្ងន់​ថា​កម្ពុជា​យក​ការទទួលខុសត្រូវ​មួយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ជា​ចម្បង​ដោយ​ដំបូង​បំផុត​គឺ​គោរព​ដល់​ការរស់រានមានជីវិត​របស់​មនុស្ស​ដែលមាន​ជាង២ពាន់​នាក់​នៅលើ​នា វា​នេះ​,​ហោចណាស់​ពេលនេះ​កម្ពុជា​បានធ្វើ​នូវ​កិច្ច​ការដែល​ទាក់ទង​នឹង​ដំណើរការ នៃ​ការគោរព​សិទ្ធិមនុស្ស​គឺ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​មិនត្រូវ​បាន​គេ​រើសអើងនិងសិទ្ធិ​វិលត្រឡប់​ទៅកាន់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ដែល​ត្រូវបាន​ជាប់គាំង​នៅលើ​នាវា​អស់​រយៈ​ពេក​ជិត​២​សប្តាហ៍​បន្ទាប់ពី​ប្រទេស​ចំនួន ៥ និង កោះ ១ មិន​អនុញ្ញាត​ឲ្យ​ចូល​ចតហើយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ចត​នា​ថ្ងៃទី១៣ ខែកុម្ភៈដើម្បី​បន្តដំណើរ​តាម​យន្តហោះ​ទៅកាន់​គោលដៅ​បន្ត នៅ​ព្រឹក​ថ្ងៃទី ១៤ ខែកុម្ភៈ​នេះ​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ខ្ញុំ​មកកាន់​ទីនេះ​ក៏​ចង់​បញ្ជាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ជ្រាបថា​ថ្ងៃនេះ​ប្រសិនបើ​ខ្ញុំ​មក​ទទួល​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​រហូតដល់ ៤១ សញ្ជាតិ​នៅទីនេះ បើសិនជា​គ្រោះថ្នាក់​ដល់​ខ្លួន​ខ្ញុំវា​ក៏​ស័ក​តិ​សម​នឹង​ពលិកម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផង ដែរ »​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖«​ខ្ញុំ​សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​កម្ពុជា​ថា ខ្ញុំ​មក​ទីនេះ​ទោះបី​ក្នុង​រយៈពេល​ខ្លី តែ​ខ្ញុំ​ក៏​នឹង​បញ្ជូន​សារ​នេះ​ទៅកាន់ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​ក៏ដូចជា​ទៅកាន់​សហគមន៍​អន្តរជាតិ​ផងដែរ​ថា​ពេលនេះ​មិនមែនជា​ពេល​ភ័យខ្លាច​និង​មិនមែនជា​ពេលដែល​ត្រូវធ្វើ ការ​រើស​នោះទេ​តែ​ជា​ពេលដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាននិងកំពុង​យាយី​មិន​គ្រាន់តែ​ប្រទេសមួយ​ទេ​ប្រទេស ជាច្រើន​បាន​ជួបប្រទះ​រឿងនេះ​រួចទៅហើយ​» ។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​សំណួរ​ថា​តើ​ឲ្យ​យើង​និយាយ​អំពី​ការគោរព​អំពី​សិទ្ធិមនុស្ស​យ៉ាងម៉េច​ទៅ ប្រសិនបើ​សិទ្ធ​រស់រានមានជីវិត​មិនត្រូវ បាន​គោរព​ផង​នោះ​?​កម្ពុជា​យក​ការទទួលខុសត្រូវ​មួយ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ជា​ចម្បង​ដោយ​ដំបូង​បំផុត​គឺ​គោរព​ដល់​ការរស់រានមានជីវិត​របស់​មនុស្ស ដែលមាន​ជាង ២ ពាន់​នាក់​នៅលើ​នាវា​នេះ​ដែលមាន​រហូត​ទៅដល់ ៤១​សញ្ជាតិ​ហោចណាស់​ពេលនេះ​កម្ពុជា​បានធ្វើ​នូវ​កិច្ច​ការដែល​ទាក់ទង​នឹង​ដំណើរ ការ​នៃ​ការគោរព​សិទ្ធិមនុស្ស​គឺ​សិទ្ធិ​រស់រានមានជីវិតសិទ្ធិ​មិនត្រូវ​បាន​គេ​រើសអើង និង សិទ្ធិ​វិលត្រឡប់​ទៅកាន់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖«​ខ្ញុំ​គិតថា​ប្រជាពលរដ្ឋ​របស់​យើង​គួរ​យល់​ហើយ​មាន​មោទនភាព​»​។​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​អរគុណ​ចំពោះ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​លើកទឹកចិត្ត​និង​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​ស​ម្តេច​ក្នុងការ​ឲ្យ​នាវា​នេះ​បាន​ចូលមក​កាន់​ទឹកដី​កម្ពុជា​,​តាមរយៈ​ទឹកដី​កម្ពុជា​បងប្អូន​ទាំង​៤១ សញ្ជាតិ​នេះ​អាចធ្វើ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​រៀងខ្លួន​ជួបជុំ​គ្រួសារ​ពុំមាន​ការភ័យខ្លាច​ទេ [ ]

Related news

Latest News
Hashtags:   

​សម្តេច​តេ​ជោ

 | 

សែន​៖​ប្រសិនជា​ខ្ញុំ​មាន​គ្រោះថ្នាក់​វា​ក៏​ស័ក្តិ​សមនិង​ពលិកម្ម​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​មនុស្សជាតិ​ផងដែរ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources